• 2023-09-12 05:04:44
  • ចម្រៀង

គូម៉ា បានជួបខេម នៅលើទ្រនំផលិតកម្មថ្មី និយាយយ៉ាងមានទំនុកចិត្ដបំផុត

  • 2023-09-12 05:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបប្រកាសខ្លួនចូលក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា គូម៉ា បានបង្ហាញពីភាពជឿជាក់ និងទំនុកចិត្ដក្នុងការបន្ដអាជីពចម្រៀងជាបន្ដបន្ទាប់ជាមួយតារាល្បីៗក្នុងផលិតកម្មថ្មី។ ក្នុងនោះក៏មានមិត្ដសិល្បៈធ្លាប់រស់នៅបង្កើតភាពល្បីល្បាញជាមួយគ្នាច្រើនឆ្នាំដែរ គឺមានតារាចម្រៀងប្រុស ខេម ជាមនុស្សសំាន់ ហើយលោកចងចាំជាងគេ ទើបបានជួបគ្នាក្នុងទ្រនំតែមួយម្ដងទៀតនៅពាក់កណ្ដាលឆ្នាំ២០២៣ នេះ។

តាមរយៈរូបថត ១សន្លឹក អមដោយពាក្យដ៏ចាក់ដោតយ៉ាងខ្លីមួយដែលលោក គូម៉ា បង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍ទី២ នៃខែកញ្ញា ឲ្យដឹងថា រូបលោកពិតជារីករាយ និងមានថាមពលខ្លាំងណាស់ សម្រាប់ការចេញដំណើរលើវិស័យសិល្បៈនាពេលនេះ ដោយបានជួបដៃគូក្នុងទ្រនំចាស់ គឺលោកខេម។ ដ្បិតលោកមិនបាននិយាយលម្អិត ប៉ុន្ដែរូបថតជាមួយខេម នៅក្នុងស្ទូឌីយោនោះ ត្រូវបានលោកភ្ជាប់ជាមួយពាក្យជាភាសាអង់គ្លេសមួយថា៖ “Power full”។

តារាចម្រៀងប្រុសនិយមច្រៀងបទមនោសញ្ចេតនា ហើយភាគច្រើនត្រូវចិត្ដយុវវ័យខ្លាំង គឺខេម និងគូម៉ា ធ្លាប់ជារាចម្រៀងល្បីនៅក្នុងផលិតកម្មថោន ហើយអ្នកទាំងពីរបានចេញទៅរួមរស់ជាមួយផលិតកម្មដ៏ធំមួយ គឺហ្គាឡាក់ស៊ីណាវ៉ាត្រា។ គូម៉ា ទម្លាយថា រូបលោកផ្ទាល់បានត្រៀមបទចម្រៀងជាច្រើនបទ ទាំងស្នាដៃនិពន្ធខ្លួនឯង និងទាំងពីខាងផលិតកម្មថ្មីនិពន្ធឲ្យច្រៀង ដើម្បីបម្រើអារម្មណ៍មហាជនចាប់ពីចុងឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ អ្នកគាំទ្រក៏រំពឹងថានឹងមានIdol បានរួមដៃគ្នាក្នុងទ្រនំតែមួយនៅពេលនេះ គឺកាន់តែអស្ចារ្យសម្រាប់ប្រិយមិត្ដអ្នកស្ដាប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី