• 2023-09-18 05:21:28
  • ជីវិតតារា

វ័យត្រឹម ២៦ ឆ្នាំតែ Jungkook មានឈ្មោះជា "Pop Prince" ជាមួយឥទ្ធិពលមហាសាល

  • 2023-09-18 05:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS គឺជាក្រុមចម្រៀងដ៏មានឥទ្ធិពលអស្ចារ្យមួយនៅក្នុងវិស័យតន្ត្រីលំដាប់ពិភពលោក នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាពជោគជ័យរបស់ ក្រុមនេះបានបើកឱកាសឱ្យតន្ត្រី K-Pop ចូលទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប-អាមេរិក។

នៅឆ្នាំ ២០២២ BTS បានប្រកាសផ្អាកខ្លួនមួយរយៈ ដើម្បីសម្រាក និងធ្វើការលើគម្រោងផ្ទាល់ខ្លួន។ ចាប់តាំងពីពេលនោះមក សមាជិក BTS បានប្តូរវេនគ្នាចេញស្នាដៃទោល ដោយបើកទំព័រថ្មីក្នុងអាជីពរបស់ពួកគេ ហើយទោះបីចេញមុខតែឯងក៏ឥទ្ធិពលពួកគេនៅតែមិនអន់ដែរ រួមមាន Jungkook ដែល​ជា​សមាជិកពៅដែរ។

សមាជិកវ័យក្មេងជាងគេរបស់ BTS រូបនេះទទួលបានសមិទ្ធិផលដ៏អស្ចារ្យមិនត្រឹមតែក្នុងអំឡុងពេលរបស់លោកជាមួយក្រុមប៉ុណ្ណោះទេ ប៉ុន្តែក្រោយចេញបទចម្រៀងទោល Jungkook កាន់តែលេចធ្លោថែមមួយកម្រិត។

ទោះបីជាមានអាយុត្រឹម ២៦ ឆ្នាំក៏ដោយ ប៉ុន្តែ Jungkook បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ១០ ឆ្នាំមកហើយ។ ការចាប់ផ្ដើមអាជីពទាំងវ័យក្មេង ប៉ុន្តែផ្អែកលើភាពប៉ិនប្រសប់ និងភាពវៃឆ្លាត លោកត្រូវបានគេព្យាករណ៍ថាជាកោសិកា "មិនធម្មតា" ឡើយប្រចាំ K-Pop នាពេលអនាគត។

ដើរលើវិថីសិល្បៈ ពិភពភ្លើងពណ៌ចាំងមកលើខ្លួនជា​ច្រើនឆ្នាំមក​នេះ Jungkook ច្បាស់ជាជួបជាមួយនឹង​រឿងជា​ច្រើន ប៉ុន្តែលោកនៅតែជម្នះអ្វីៗគ្រប់យ៉ាង ហើយបានក្លាយជាតារា K-Pop ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ។ ពេលបង្ហាញខ្លួនជាមួយ BTS ក្នុងឆ្នាំ ២០១៣ Jungkook ទើបមានអាយុត្រឹមតែ ១៥ ឆ្នាំក្នុងនាមជាអ្នកចម្រៀង រ៉េប និងអ្នករាំសំខាន់របស់ក្រុម "Golden Maknae" ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែទេពកោសល្យ និងរូបរាងសង្ហារបស់គាត់។

សមាជិកពៅរបស់ BTS បានចេញស្នាដៃទោលផ្លូវការជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា "Seven" ដែលមាន Latto ជាអ្នក Feat ជាមួយ។

ទោះបីជាបានចេញបទចម្រៀងទោលជាច្រើនក្នុងអំឡុងពេលដែលនៅ Active ជាមួយក្រុម ប៉ុន្តែ «Seven» ត្រូវបានគេចាត់ទុកថាជាបទចម្រៀងទោលផ្លូវការដំបូងរបស់ Jungkook។ បទចម្រៀងនេះបានបង្កើតសមិទ្ធផលដែលមិនធ្លាប់មានពីមុនមកសម្រាប់សិល្បករទោល K-Pop និងប្រកួតប្រជែងដោយផ្ទាល់ជាមួយបទចម្រៀងរបស់តារាចម្រៀងអឺរ៉ុប និងអាមេរិក។

បទចម្រៀងនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលេខ នៅលើតារាងបទចម្រៀងជាសកលរបស់ Spotify ដែលមានការ Stream ដល់ទៅជិត ១៦ លានដងJungkook បានក្លាយជាតារាចម្រៀងទោលប្រុសដំបូងគេ និងជាសិល្បករទីបីក្នុងប្រវត្តិសាស្ត្រដែលមានចំនួន​ Stream ដល់ទៅ ១៥ លាន ដងក្នុងថ្ងៃចេញផ្សាយដំបូង។ ជាមួយគ្នានោះ លោកក៏ក្លាយជាតារា K-Pop តែមួយគត់ដែលបានបង្ហាញខ្លួននៅលើកំពូលតារាង Spotify របស់សហរដ្ឋអាមេរិក។

បទ «Seven» បានវ៉ាដាច់បទ «Flowers» របស់ Miley Cyrus ដោយក្លាយជាបទចម្រៀងដែលមានសន្ទុះលឿនបំផុតដែលអាចឈានដល់ចំនួនស្ដាប់ ១០០ លានដងក្នុងប្រវត្តិសាស្ត្រ ក្នុងរយៈពេលតិចជាង ៦ ថ្ងៃ។ បទចម្រៀងនេះក៏បានចូលក្នុងកំណត់ត្រាពិភពលោក Guinness ជាបទចម្រៀងរបស់តារាចម្រៀងប្រុសដែលមានចំនួនអ្នកទស្សនាច្រើនជាងគេក្នុងមួយសប្តាហ៍។

បទចម្រៀងល្បីរបស់តារាចម្រៀងកើតក្នុងឆ្នាំ ១៩៩៧ បានចូលក្នុងតារាង Billboard Hot 100 នៅលេខ ហើយនៅតែជាប់ចំណាត់ថ្នាក់កំពូលទាំង ១០០ បន្ទាប់ពី សប្តាហ៍។ បទចម្រៀងនេះបានរក្សាតំណែងកំពូលទាំងនៅលើតារាង Global 200 និង Global Excluding US រយៈពេល សប្តាហ៍ជាប់គ្នា។ ជាលទ្ធផល Jungkook បានវ៉ាដាច់ BTS ដោយក្លាយជាសិល្បករអាស៊ីដំបូងគេដែលអាចធ្វើរឿងនេះបាន។

អ្នកជំនាញតន្ត្រីពិភពលោកប្រៀបធៀប Jungkook ទៅ Justin Timberlake, Harry StylesMichael Jackson។ ពួកគេ​បាន​ដឹងថា សិល្បករ​ទាំង​បួន​សុទ្ធ​តែ​មាន​ទេព​កោសល្យ​ចេញ​ពី​ក្រុម​ចម្រៀង​ប្រុស មាន​មូលដ្ឋាន​អ្នក​គាំទ្ររឹងមាំ​ខ្លាំងមិនធម្មតា និង​ទទួល​បាន​ជោគជ័យ​ជា​សាកល​ពេល​ចេញ​បទ​ចម្រៀង​ទោល។ ផលិតករតន្ត្រីដែលឈ្នះពានរង្វាន់ Grammy លោក Andrew Watt បាននិយាយថាអ្នកចម្រៀង Dreamers ថាជាមនុស្សឧស្សាហ៍ព្យាយាម មានចិត្តល្អ មានការគោរព មិនខុសពី "កំពូលតារាអាមេរិក" នោះទេ។

Jungkook មាន​សក្ដានុពល​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា "Pop Prince" នា​ពេល​អនាគត។ តារា​ប្រុស​រូប​នេះ​មាន​រូប​រាង​សង្ហា ទេពកោសល្យ​ពូកែ អត្តចរិក​ល្អ មាន​ការ​ចាប់​ផ្ដើម​រឹង​មាំ ព្រម​ទាំង​ក្រុម​គ្រប់​គ្រង​អាជីព។

ជាមួយនឹងការចាប់ផ្តើមដ៏រឹងមាំរបស់សមាជិក BTS និងអ្នកគាំទ្រដ៏ច្រើន វាមិនមែនជាការលំបាកសម្រាប់ "Golden Maknae" ក្នុងការចេញបទចម្រៀងទោល ប៉ុន្តែភាពជោគជ័យដែលលោកទទួល​បាន​ក៏ពុំមែន​ ទទួលបាន​ដោយងាយៗនោះដែរ គឺសុទ្ធតែកើតចេញពីកម្លាំងកាយចិត្តទាំងស្រុង។

ស្នាដៃទោលរបស់ BTS សុទ្ធតែមានពណ៌តន្ត្រីខុសៗគ្នា ដោយក្នុងនោះ RM, J-hope, Suga មានទំនោរផ្តោតលើការរ៉េប និង ហ៊ីបហប ឯបងធំ Jin ចេញបទជាមួយតន្ត្រីប៉ុបរ៉ុក ស្របពេល Jimin បង្ហាញពីចរិតលក្ខណៈបទចម្រៀងតាមរយៈតន្ត្រីប្រភេទ ប៉ុប និង Hip-HopTaehyung ទាញយកដែលជាបុរសសំឡេងជ្រៅរចេញបទជាប្រភេទ R&B / Soul។ ចំណែក Jungkook បានជ្រើសរើសតន្ត្រីប៉ុបបែបទំនើបដែលមានឥទ្ធិពលបំផុតនៅចក្រភពអង់គ្លេស។ ខណៈពេលដែលសមាជិកទាំងអស់ដែលនៅសេសសល់បានជ្រើសរើសបទដំបូងជាភាសាកូរ៉េ ប៉ុន្តែតារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៩៧ បានជ្រើសរើសបញ្ចេញបទចម្រៀងជាភាសាអង់គ្លេសសុទ្ធ ដែលបង្ហាញពីការតំរង់ទិសអន្តរជាតិយ៉ាងច្បាស់សម្រាប់ការបង្ហាញមុខដំបូងនេះ។

បន្ថែមពីលើ Style តន្ត្រី Jungkook បង្កើតរូបភាពខុសពីអ្វីដែលសមាជិកក្រុម K-Pop ​ភាគច្រើនដេញតាម។ Jungkook បានផ្លាស់ប្តូរបន្តិចម្តងៗពីបុរសសង្ហា គួរអោយស្រឡាញ់ ទៅជា “Hot Male God” ដែលមនុស្សរាប់ពាន់នាក់ស្រឡាញ់ដកចិត្តពុំរួច។

ការសហការរបស់លោក ជាមួយម៉ាកសំលៀកបំពាក់ Calvin Klein និងការថតរូបស៊ិចស៊ី សំដៅទៅលើរូបភាពដែលមហាជនប៉ែកលោកខាងលិចភាគច្រើនចូលចិត្តខ្លាំងណាស់ ពោលរូបភាពជា បុរសសង្ហា និងទាក់ទាញបំផុត។

បច្ចុប្បន្ននេះ មានតារាចម្រៀងប្រុសវ័យក្មេង ដែលមានឥទ្ធិពលមិនតិចនាក់ទេដូចជា Justin Bieber ហាក់ស្ងាត់ពីឆាកតន្ត្រីបន្តិចម្តងៗ ដើម្បីចំណាយពេលរីករាយនឹងជីវិតអាពាហ៍ពិពាហ៍ និងការព្យាបាលខ្លួន ឯ Shawn Mendes និង Charlie Puth ក៏ហាក់ដូចជាមិនទាន់មានសកម្មភាពញឹកញាប់ក្នុងពិភពតន្ត្រី។

ជំនួសមកវិញ តារាប្រុសដែលអាច "ប្រយុទ្ធ" ជាមួយតារាស្រីដូចជា Taylor Swift, Olivia Rodrigo, Billie Eilish បាននៅពេលនេះ គេសម្លឹងឃើញតែ Jungkook ម្នាក់ប៉ុណ្ណោះ។ មនុស្សជាច្រើនជឿថា Jungkook មានគុណសម្បត្តិសំខាន់ក្នុងនាមជាតារាប៉ុបពិភពលោក ដែលជាអ្នកស្នងតំណែងដ៏មានសក្តានុពលនៃចំណងជើង "Pop Prince" នាពេលអនាគត៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម