• 2023-10-26 02:55:38
  • ចម្រៀង

មុនចេញបទចម្រៀងផ្លូវការ គូម៉ា បង្ហើបខ្លឹមសារខ្លះៗធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសាចង់ស្ដាប់

  • 2023-10-26 02:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង គូម៉ា បានបញ្ចេញស្នាដៃ និងបទចម្រៀងជាបន្ដបន្ទាប់នៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលខ្លួនទើបសម្រេចចិត្ដចូលរួមជាគ្រួសារតែមួយកាលពីពាក់កណ្ដាលឆ្នាំ២០២៣ នេះ។

ក្រោយចេញបទចម្រៀងអបអរសាទរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាច្រើនបទ ឥឡូវនេះ លោក គូម៉ា ត្រៀមចេញចម្រៀងបែបមនោសញ្ចេតនាថ្មីមួយទៀត។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកថានឹងចេញបទថ្មីក្នុងពេលឆាប់ៗនេះ ថែមទាំងបង្ហើបខ្លឹមសារថា៖ “ រឺជាវាសនាបណ្ដាលឲ្យយើងជួបគ្នា រឺជាកម្មពៀរឲ្យយើងបែកគ្នាពីពេលនេះទៅ …….. បើសិនជាតិក្រោយពួកយើងជួបគ្នា ព្រោះជាតិនេះយើងមានកម្មវេរា ទឹកភ្នែកស្រក់រួមគ្នាពុំងាត្រូវឃ្លាតពីបង”។

បើទោះបីជាតារាចម្រៀងប្រុសនិយមច្រៀងបទមនោសញ្ចេតនារូបនេះ មិនទាន់បង្ហើបពីចំណងជើង នៃបទចម្រៀងថ្មីនេះ ក៏ប៉ុន្ដែមានអ្នកគាំទ្រហាក់ដឹងមុនជាស្រេចថា វាជាបទចម្រៀងមនោសញ្ចេតនាបង្ហាញពីការឈឺចាប់ បែកបាក់ស្នេហា។ ទន្ទឹមគ្នានេះ ក៏មានអ្នកខ្លះសង្ស័យថា៖ “មិនអាចដូចដើម ស្រដៀងនឹងចំណងជើងចាស់ តែពេលនេះវាមានន័យគ្រប់គ្រាន់”។

ទាក់ទងនឹងការចេញបទចម្រៀងថ្មីៗ ហើយភាគច្រើនត្រូវចិត្ដប្រិយមិត្ដអ្នកស្ដាប់ ជាពិសេសក្រុមយុវវ័យនោះ គូម៉ា ធ្លាប់ប្រាប់ Sabay ថា ដំណើរចេញពីថោន ទៅកាន់គ្រួសារហ្គាឡាក់ស៊ីនេះ គឺលោកមានបទចម្រៀងនៅក្នុងដៃជាច្រើន ដែលភាគច្រើនជាស្នាដៃនិពន្ធដោយលោកផ្ទាល់ ហើយលោកនឹងបញ្ចេញវាជាបន្ដបន្ទាប់នៅលើផលិតកម្មថ្មីរបស់លោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី