• 2023-11-29 03:30:41
  • ចម្រៀង

ឧកញ៉ា ខេមរៈ សេរីមន្ត បញ្ចេញបទថ្មី ក្នុងផលិតកម្ម Galaxy Navatra ក្រោយបទ "ទូសៗ បាញ់ស្នេហ៍" ផ្ទុះការគាំទ្រខ្លាំង

  • 2023-11-29 03:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាប៉ែ តែសប្បាយ ជាបទថ្មី របស់ឧកញ៉ា ខេមរៈ សេរីមន្ត ទើបចេញកាលពីពេលថ្មីៗនេះ នៅក្នុងផលិតកម្ម Galaxy Navatra ដោយមានអ្នកចូលទស្សនា ប្រមាណ 655K Views ត្រឹមរយៈពេល 5 ថ្ងៃប៉ុណ្ណោះ។

បទ តាប៉ែ តែសប្បាយ ជាបទបែបញ៉ាក់ កន្រ្តាក់អារម្មណ៍ អមជាមួយនឹង Music Video បែបសប្បាយៗ ត្រូវម៉ាច់ជាមួយ ហ្វេនៗ ដែលជាយុវវ័យ។ បទថ្មីរបស់ ឧកញ៉ា ខេមរៈ សេរីមន្ត និពន្ធបទភ្លេងដោយ Songha និង Tempo Tris ហើយចំណែក Melody និង ទំនុកច្រៀង និពន្ធដោយ RAWYER។ សង្កេតឃើញថា នេះជាបទចង្វាក់ញាក់ ថ្មីមួយទៀត ពី ឧកញ៉ា ខេមរៈ សេរីមន្ត នៅក្នុងផលិតកម្ម Galaxy Navatra បន្ទាប់ពីបទ Call Me PaPa ទទួលបានការគាំទ្រខ្លាំង ជាពិសេស នៅក្នុងបណ្តាញសង្គម តិចតុក គឺផ្ទុះខ្លាំងតែម្តងសម្រាប់បទ Call Me PaPa នេះ។

ដោយឡែក ក្រោយបញ្ចេញបទ Call Me PaPa រយៈពេល 2 សប្តាហ៍ ហើយបទនេះផ្ទុះខ្លាំង ឧកញ៉ា ខេមរៈ សេរីមន្ត បានបញ្ចេញមតិនៅលើ Channel YouTube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra ថា “ត្រឡប់មកជាថ្មីម្ដងទៀត ជាមួយបទ Cell Me PaPa ដែលធ្វើឡើងដើម្បីតម្រូវតាមការគាំទ្ររបស់ពុកម៉ែបងប្អូន ពិសេសបងប្អូនក្នុងស្រទាប់យុវវ័យ ដែលចូលចិត្ត និយមនូវប្រភេទបទបែប Remixនេះ បងប្អូនច្បាស់ជាស្គាល់ច្បាស់នូវស្នាដៃនិពន្ធរបស់ប្អូនប្រុសសង្ហារ ខ្ញ៉ំក៏ពេញចិត្តនូវចង្វាក់ភ្លេងមួយបទនេះដែរ សង្ឈឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា ក៏ចូលចិត្ត និងស្រលាញ់គាំទ្រដូចគ្នា អរគុណ”៕

បទតាប៉ែ តែសប្បាយ

បទ Call Me PaPa

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់