• 2023-12-13 07:06:48
  • ព័ត៌មាន

តារាសម្តែង Ryan Reynolds ចេញមកបង្ហើបខ្លះៗ អំពីភាពយន្តរឿង Deadpool 3

  • 2023-12-13 07:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង Ryan Reynolds បានបង្ហើបខ្លះៗអំពីរឿង Deadpool 3 ដែលបានបែកធ្លាយរូបភាពនៅក្រៅឆាកមួយចំនួន លើបណ្តាញសង្គម។

តារាហូលីវូដ Ryan Reynolds ត្រូវបានគេស្គាល់ថាជាតួឯកនៅក្នុងភាពយន្តរឿង Deadpool ដែលតារាប្រុសវ័យ ៤៧ឆ្នាំរូបនេះ មានទេពកោសល្យសម្តែងធ្វើអោយទស្សនិកជន តាមដានភាពយន្តរបស់លោក ស្ទើរតែមិនហ៊ានព្រិចភ្នែក។ នាពេលថ្មីៗនេះ តារាសម្តែងប្រុសរូបនេះ បានបង្ហើបខ្លះៗថា ភាពយន្តរឿង Deadpool 3 នឹងល្អមើលខ្លាំងសម្រាប់ប្រិយមិត្តដែលធ្លាប់បានទស្សនា និងតាមដាន រឿង Deadpool នាពេលកន្លងមក។ លោកបានបន្ថែមថា វាពិតជាគួរអោយភ្ញាក់ផ្អើលណាស់ នៅពេលដែលរឿងថ្មីនេះ ត្រូវបានថតនៅ outdoor ពិតៗ ជាពិសេសថតនៅក្នុងបរិយាកាសបែប ធម្មជាតិ។

គួរអោយដឹងថា Ryan សម្តែងនៅក្នុងរឿង Deadpool 3 ជាមួយតួអង្គលោក Hugh Jackman។ Ryan បានប្រាប់ ET Canada ថា “វាជាអារម្មណ៍មួយសប្បាយរីករាយ នៅពេលបានសម្តែងជាមួយ Hugh Jackman ហើយពួកយើងទាំង២ ពិតជារំភើបណាស់។ ពួកយើងចង់សម្តែងបែបនេះ រាប់ឆ្នាំទៅមុខទៀត ហើយមានពេលវេលាសម្តែងរឿងនេះជាមួយគ្នា ខ្ញុំគិតថាវាជាពេលវេលាល្អបំផុតហើយ”៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Asiaone អត្ថបទ ៖ សង្ហា

មតិយោបល់