• 2023-12-18 03:00:25
  • ចម្រៀង

បទ”CALL ME PAPA” ផ្ទុះខ្លាំងលើTikTok មានអ្នកទស្សនា ១លាន ១សែនដង និងមានអ្នកធ្វើត្រាប់តាមជាង១លាន ២សែន​ វីដេអូ

  • 2023-12-18 03:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“CALL ME PAPA” គឺបទចម្រៀងបែបយុវវ័យពេញនិយមបំផុតនៅលើបណ្ដាញសង្គម ជាពិសេសលើTik Tok ដែលច្រៀងដោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត។ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះ MV កំពុងទទួលបានការគាំទ្រខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដោយគ្រាន់តែនៅលើបណ្ដាញសង្គមTikTok មានអ្នកចូលទស្សនារហូតដល់ ១,១០០,០០០ ដង ឬស្មើនឹង ១.១M។

ទន្ទឹមគ្នានឹងយុវវ័យបានលើកយកឃ្លាខ្លះនៅក្នុងបទចម្រៀងនេះ ទៅច្រៀងតាម និងខ្លះកាត់តដាក់នៅលើបណ្ដាញសង្គមរបស់ផ្ទាល់ខ្លួនដោយភ្ជាប់រូបភាពដែលខ្លួនពេញចិត្ដយ៉ាងច្រើន។ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ មានអ្នកលេងបណ្ដាញសង្គមទាំងក្នុង និងក្រៅប្រទេសបានលេងតាមរហូតដល់ ១,២០០,០០០ វីដេអូ។

ជាមួយគ្នានេះក៏មានអ្នកលេង TikTok ដ៏ល្បីល្បាញនៅឥណ្ឌូនេស៊ីមានអ្នក Follow ដល់១១.៥លាននាក់ ព្រមទាំងតារាល្បីៗដែលមានអ្នកគាំទ្រច្រើន បង្ហាញការពេញចិត្ដចំពោះបទចម្រៀងនេះ ទើបធ្វើឲ្យបទ “CALL ME PAPA” កាន់តែផ្ទុះខ្លាំង។

បន្ទាប់ពីចេញបទ”CALL ME PAPA” ជាAudio ហើយមើលឃើញសន្ទុះគាំទ្រហក់ឡើងឡើងលឿន ទើបថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ Trailer MV បទ “CALL ME PAPA”។ តាមរយៈComment ជាច្រើនក្រោយពីការបង្ហោះនេះ មានអ្នកគាំទ្រជាច្រើនទន្ទះសារចង់ទស្សនាFull MV។

ផ្អែកតាមប្រភពគួរឲ្យទុកចិត្ត បានទម្លាយថា ម្ចាស់បទ គឺឧកញ៉ា ខេមរៈ សិរីមន្ត ជាអ្នកដឹកនាំផលិត ដោយផ្ទាល់ ហើយសម្រិតសម្រាំងលើគុណភាពបំផុត ដើម្បីតម្រូវលើទីផ្សារជាតិផង និងអន្ដរជាតិផង។ រថយន្ដសេរីទំនើបៗជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុងMV នេះ ហើយខាងផលិតកម្មក៏គ្រោងចេញជាផ្លូវការនូវ MV នេះក្នុងពេលឆាប់ដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម