• 2024-01-05 05:46:07
  • ចម្រៀង

បើកទំព័រថ្មី ឆ្នាំ២០២៤ ថៃ នរបណ្ឌិត បង្ហើរសំនៀងយ៉ាងពីរោះក្នុង MV បទ “កុំបោះបង់”

  • 2024-01-05 05:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថៃ នរបណ្ឌិត ហៅ Bennie Thai កំពុងអន្ទងហ្វេនៗ តាមរយៈចម្រៀងមនោសញ្ចេតនាមួយបទដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោកស្រី ងិន ម៉ានីយ៉ា គឺបទ“កុំបោះបង់”។ មួយបទនេះ គឺមានខ្លឹមសារចាក់ដោតយ៉ាងខ្លាំង ជាពិសេសអ្នកមានស្នេហា ដែលសាងអនុស្សាវរីយ៍រាប់មិនអស់ជាមួយគ្នា។

ធ្លាប់និពន្ធបទឲ្យតារាចម្រៀងហង្សមាសច្រៀងបានល្បីស្ទើររាប់មិនអស់ ថ្មីៗនេះលោកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញស្នាដៃជាលើកដំបូងរបស់ខ្លួនសម្រាប់កូនប្រុសទី២ របស់ឯកឧត្ដម ថៃ នរសត្យា ដើម្បីស្វាគមន៍ដើមឆ្នាំ២០២៤ យ៉ាងពីរោះរណ្ដំចិត្ដ។

លោក Bennie Thai គឺជាកូនប្រុសទី២ របស់ ឯកឧត្តម ថៃ នរសត្យា និងជាប្អូនបង្កើតរបស់ អតីតតារាសម្ដែង លោក ថៃ នរវិទូ តែលោកមិនសូវលេចធ្លោក្នុងវិស័យសិល្បៈ ដូចបងប្រុស និងប្អូនស្រីឡើយ ដោយសារតែលោកមានជំនាញផ្សេង។

ទើបតែ MV បទ “កុំបោះបង់” របស់លោកចេញនៅលើបណ្ដាញសង្គម ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសយុវវ័យធ្លាប់មានប្រវត្ដិស្នេហាជ្រាលជ្រៅជាមួយគ្នា។ ទន្ទឹមគ្នានេះ Bennie ក៏បញ្ជាក់ថា នេះគឺជាបទទី២របស់លោកតែប៉ុណ្ណោះ តែវាហាក់ចាក់ដោតខ្លាំងសម្រាប់យុវវ័យ ហើយនេះក៏ជាលើកដំបូងដែលលោកបានច្រៀងប៉ារ៉ូលរបស់ម្ដាយ ហើយលោកនឹងបន្តផលិតបទផ្ទាល់ខ្លួនបែបនេះឲ្យបានកាន់តែច្រើន បន្ទាប់ពីមើលឃើញសន្ទុះមួយបទនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់