- 2024-02-15 10:36:30
- ជីវិតតារា
ឮល្ហៀងៗថា កុយ អេនណា ប្រុងមកធ្វើរឿងសំខាន់នៅខ្មែរចុងខែនេះ
- 2024-02-15 10:36:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮល្ហៀងៗថា កុយ អេនណា ប្រុងមកធ្វើរឿងសំខាន់នៅខ្មែរចុងខែនេះ
ចន្លោះមិនឃើញ
គិតមកទល់ពេលនេះ រយៈពេលជិត១ខែហើយដែលបវរកញ្ញារូបស្រស់ កុយ អេនណា 1st Runner up Miss Grand Cambodia 2023 ត្រឡប់ទៅប្រទេសនូវែលហ្សេឡង់ ដើម្បីជួបជុំក្រុមគ្រួសារ និងបន្តការសិក្សាផ្នែកភាសាអង់គ្លេសនៅទីនោះ។ ការត្រឡប់ទៅនូវែលហ្សេឡង់នៅពេលនេះធ្វើឱ្យ អេនណា ខកឱកាសការងារជាច្រើន រួមទាំងការចូលរួមកម្មវិធីប្រកួតបវរកញ្ញាថ្នាក់ខេត្តផងដែរ ធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាសោកស្តាយជាខ្លាំង។
អេនណា បានបដិសេធមិនទទួលការងារស្ទើរទាំងស្រុង ធ្វើឱ្យខាតបង់ប្រាក់ចំនូលច្រើនគួរសម តែក៏នៅមានការងារគម្រោងមួយចំនួនស្ថិតនៅក្រោមការពិចារណានៅឡើយ។ នេះបើតាមការឱ្យដឹងពីអ្នកជិតដិតជាមួយនាង។
ប្រភពខាងលើបង្ហើបឱ្យដឹងល្ហៀងៗថា អេនណា ប្រុងមកខ្មែរនៅចុងខែនេះ ដើម្បីថតស្បតពាណិជ្ជកម្មឱ្យធនាគារធំមួយ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការចចារគ្នា។ ប្រសិនបើត្រូវរ៉ូវគ្នា អេនណា អាចនឹងចុះមកខ្មែរបំពេញការងារនេះ តែបើមិនត្រូវទេនាងនឹងបន្តនៅទីនោះមួយរយៈទៀតសិន ពោលគ្រប់យ៉ាងប្រែប្រួលបែបណា គឺស្ថិតទៅលើស្ថានភាពជាក់ស្តែង។
ទោះបីជាពេលនេះសាម៉ីខ្លួនកំពុងរស់នៅឯនាយសមុទ្រក៏ពិតមែន តែបវរកញ្ញារាងខ្ពស់ស្រឡះនេះតែងតែបង្ហោះរូបថតថ្មីៗ ចែកជូនប្រិយមិត្តអ្នកគាំទ្រនាង ដើម្បីកុំឱ្យគ្រប់គ្នាភ្លេចមុខ។ មិនតែប៉ុណ្ណោះ នាងក៏នៅមានអ្វីថ្មីប្លែកមក suprise គ្រប់គ្នាផងដែរ ធានាថា ហ្វេនៗនឹងស្រែក វ៉ាវ ជាក់ជាមិនខាន៕