• 2024-08-30 02:48:20
  • ព័ត៌មាន

តួលោកតាក្នុងរឿង "Squid Game" ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ខែ

  • 2024-08-30 02:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង Oh Yeong Su ដែលត្រូវបានគេស្គាល់ថាជាតួ Oh Il Nam ឬ "Gganbu Grandpa" បានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសរយៈពេល ៨ ខែ ចំពោះករណីបៀតបៀនផ្លូវភេទ។

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ តុលាការស្រុក Suwon បានបើកសវនាការលើកដំបូងនៃការកាត់ក្តីបណ្តឹងឧទ្ធរណ៍របស់តារាសម្ដែង Oh Yeong Su។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ លោក Oh ត្រូវបានចោទប្រកាន់ពីបទ ឱបតារាស្រីម្នាក់ដោយកាយវិការមិនសមរម្យ កាន់ដៃនាង និងថើបថ្ពាល់របស់នាងទៀតផង។ បន្ទាប់ពីបដិសេធការចោទប្រកាន់ដំបូង តារាប្រុសរូបនេះ ត្រូវបានគេរកឃើញថាពិតជាមានពិរុទ្ធភាពនៅក្នុងខែឧសភា ឆ្នាំ ២០២៤។

ជាការឆ្លើយតបទៅនឹងសំណើរបស់តុលាការសម្រាប់ហេតុផលនៃបណ្តឹងឧទ្ធរណ៍នេះ Oh Yeong Su បានអះអាងថាការកាត់ទោសរយៈពេល ខែរបស់លោក ជាមួយនឹងការព្យួររយៈពេល ២ ឆ្នាំគឺ "ធ្ងន់ធ្ងរពេក" ដោយចាត់ទុកថាលោកត្រូវបាន "ដាក់ទណ្ឌកម្មដោយប្រជាជន" សម្រាប់ទង្វើរបស់លោក។

«ចុង​ចោទ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​គម្រោង​ភាពយន្ត​ផ្សេងៗ​រួច​ហើយ ហើយ​បាន​ប្រឈម​នឹង​ការ​ពិនិត្យ​មើល​ពី​មជ្ឈដ្ឋានសង្គម ​ដោយសារ​ករណី​នេះ។» នេះជាការលើកឡើងរបស់ អ្នកតំណាងផ្នែកច្បាប់របស់ Oh Yeong Su

បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស លោកត្រូវ​បាន​ហាម​ មិន​ឱ្យ​បង្ហាញ​ខ្លួន​នៅ​លើ​ប៉ុស្តិ៍ KBS។ ការងារជាច្រើនទាក់ទងនឹងការសម្ដែង ក៏ត្រូវបាន​រំសាយចោលអស់ដែរ ពោលគឺឆ្នាំងបាយសិល្បៈត្រូវរលាយត្រឹមមួយពព្រិចភ្នែក។

ជាក់ស្ដែង សវនាការបន្ទាប់របស់ Oh Yeong Su នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែតុលា៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់