- 2016-11-25 10:51:33
- វីដេអូ
Pancake និយាយអ្វីខ្លះពេលដឹងថាកម្ពុជាថតរឿង "ហង្សបាក់ស្លាប"?
- 2016-11-25 10:51:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pancake និយាយអ្វីខ្លះពេលដឹងថាកម្ពុជាថតរឿង "ហង្សបាក់ស្លាប"?
ចន្លោះមិនឃើញ
និយាយទៅដល់រឿង "ហង្សបាក់ស្លាប" គឺអ្នកគាំទ្រមិនដែលភ្លេចវត្តមានតារាសម្ដែងជួរមុខរបស់ ថៃ Pancake នោះឡើយ ដឹងទេនាងនិយាយអ្វីខ្លះពេលដឹងថាកម្ពុជាកំពុងថតរឿងនេះ?
តួឯកស្រីក្នុងរឿងខាងលើបានលើកឡើងថា នាងពិតជាពុំធ្លាប់បានដឹងថាកម្ពុជាបានទិញសិទ្ធិរឿងភាគល្បីបំផុតប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧កំឡុងឆ្នាំ ២០០៩ នេះមកថតឡើងវិញនោះទេ ហើយនាងពិតជារំភើប និងសប្បាយចិត្តព្រោះរឿងដែលបានធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពខ្លាំងត្រូវបានគេទិញអភ័យឯកសិទ្ធិមកផលិតឡើងវិញ។
នាងបន្តទៀតថា បើដូច្នេះមែនតួសម្ដែងនៅក្នុងរឿងនេះសុទ្ធសឹងតែជាតួដែលពូកែសម្ដែង ព្រោះរឿងនេះនៅក្នុងប្រទេសថៃ បានថតឡើងវិញរហូត ៣ ដង ដែលនាងជាតួឯកស្រីជំនាន់ទី២ ហើយស្រីស្អាតរូបនេះបានបន្ថែមថា នាងសង្ឃឹមថាកម្ពុជានឹងទទួលបានជោគជ័យខ្លាំងចំពោះរឿង "ហង្សបាក់ស្លាប" នេះ។
រឿង "ហង្សបាក់ស្លាប" ត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ទិញសិទ្ធិមកផលិតឡើងវិញជាទម្រង់ខ្មែរ ដែលមាន ដួង ម៉ានិច និង អែតវីន ជាតួឯក។ ចំណែកឯថៃ វិញគឺបានថត៣ជំនាន់រួចមកហើយ ជំនាន់ទី១ សម្ដែងដោយ Jong Ratanavero និង Noi Busakorn Pornwanavej ក្នុងឆ្នាំ ១៩៩៧ ចំណែកឯជំនាន់ទី២ សម្ដែងដោយ Pancake Khemanit និង Vee Veraparb ក្នុងឆ្នាំ២០០៩ និងជំនាន់ចុងក្រោយ សម្ដែងដោយ James Jirayu និង Kimberly ក្នុងឆ្នាំ ២០១៦ នេះតែម្ដង៕
ទស្សនាការបកស្រាយបន្ថែមពី Pancake Khemanit៖