• 2016-12-09 04:00:49
  • ស្ទីលតារា

ដឹង​អត់! មួយ​ឈុត​ស្រស់​ស្អាត​របស់​ ស្រី​តុ​ យប់​មិញ​អស់​ប៉ុន្មាន?

  • 2016-12-09 04:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​ជប់​លៀង​ខួប​កំណើត​របស់​ អេឡិច ច័ន្ទត្រា យប់​មិញ ឃើញ​ថា​ភ្ញៀវ​ទាំង​អស់​សុទ្ធ​តែ​ស្លៀក​ពាក់​ឈុត​ពណ៌​ខ្មៅ​ដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​។ ដោយ​ឡែក​ អ្នក​នាង សុខ ចាន់ធីតា ហៅ​ កាតុ ក៏​បាន​រើស​យក​សំលៀក​បំពាក់​ខ្មៅ​ដែរ​​។ ចង់​ដឹង​ថា​មួយ​ឈុត​របស់​ស្រី​តុអស់​ប៉ុន្មាន​អត់​?

ប្រាប់​ដោយ​មិន​លាក់​លៀម តារា​កំប្លែង​ស្រី​ស្អាត​រូប​នេះ​និយាយ​​ថា​ ឈុត​សំលៀក​បំពាក់​យប់​មិញ​នេះ​គឺ​តម្លៃ​ជាង​២០០ដុល្លារ​ ដោយ​បូក​ទាំង​​ រ៉ូប​តម្លៃ​ ជាង ១០០​ដុល្លារ​ ស្បែក​ជើង​កែង​ចោត ៥០​ដុល្លារ កាបូប​ ៩០ដុល្លា និង ក្រវិល ២០ដុល្លារ។

ងាក​ទៅ​កាន់​រ៉ូប​ដ៏​លេច​ធ្លោ​នោះ​វិញ អ្នក​ម្ដាយ​រូប​នេះ​បង្ហើប​ថា នាង​បាន​មើល​ម៉ូដ​តាម​ម៉ូដែល​បរទេស​និង​យក​ទៅ​​ឲ្យ​ហាង​ដែល​ជា​ដៃ​គូ​ជិត​ស្និទ្ធ​ជួយ​កាត់​ឲ្យ។

តារា​កំប្លែង​វោហារ​មិន​ចេះ​រីង​ស្ងួត​នេះ ប្រាប​ត្រង់​ៗ​ទៀត​ថា នាង​មិន​មែន​ជា​មនុស្ស​ចូល​ចិត្ត​លេង​ម៉ាក ឬ​ Brand អី​ទេ។ សំលៀក​បំពាក់​ដែល​នាង​ប្រើ​​ទូទៅ​​តែ​ជាង​១០០​ដុល្លារ​អី​ប៉ុណ្ណោះ​ ព្រោះ​ចង់​សន្សំ​ទុក​លុយ​ចិញ្ចឹម​កូន និង​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​។

"ណា​មួយ​បង​ជា​អ្នក​កំប្លែង​ដែល​ស្អាត​ជាង​គេ​នៅ​ស្រុក​ខ្មែរ​...អញ្ចឹង​ទោះ​បង​ពាក់​របស់​ថោក​ម៉េច​ក៏​ស្អាត​ជាង​គេ​ដែល​អូន!” ស្រីតុ ថ្លែង​ទាំង​សំណើច!។

តោះ!!! ទៅ​ស្ដាប់​អ្នក​នាង​កាតុ​ប្រាប់​ពី​តម្លៃ​ទាំង​អស់​គ្នា!!!​​​​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី