• 2016-12-23 03:30:00
  • ស្ទីលតារា

ចង់​ដឹង​អត់​ ស្ទីល Cute Cute​ ឌួង ហ្សូរីម៉ា បាន​មក​ពី​ណា?

  • 2016-12-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌួង ហ្សូរីម៉ា ដែល​ប្រិយមិត្ត​បាន​ស្គាល់​ថា ​ជា​តារា​ដែល​មាន​ស្ទីល​តុប​តែង​ខ្លួន​ Cute Cute ប្លែកៗ​រហូត​មិន​ចេះ​អស់​នោះ ពេល​នេះ​នាង​នឹង​បង្ហាញ​ពី​គន្លឹះ​នៃ​ការ​​តុប​តែង​ខ្លួន​របស់​នាង​ ឲ្យ​មើល​ទៅ​ស័ក្ដិសម​គ្រប់​ពេល និង គ្រប់​កម្មវិធី។

ហ្សូរីម៉ា ប្រាប់​ថា​ ម៉ូដ​ដែល​នាង​ស្លៀក​ពាក់​ជា​ទូទៅ​គឺ​មើល​ស្ទីល​តារា​ហូលីវូដ​ និង​យក​មក​កែ​ច្នៃ​បន្ថែម​ខ្លួន​ឯង​។ "​ធម្មតា​គឺ​ខ្ញុំ​មើល​តាម​តារា​ហូលីវូដ​ ហើយ​យក​មក​ ច្នៃ​ឲ្យ​សម​នឹង​ខ្លួន​ឯង​ និង​ម៉ូដ​ខ្លួន​ឯង នេះ​ដោយ​សារ​តែ​ខ្ញុំ​មាន​ហាង​សំលៀក​បំពាក់​ផ្ទាល់​ខ្លួន​ទើប​មាន​ភាព​ងាយ​ស្រួល​កែ​ច្នៃ​ខោ​អាវ​ថ្មី"។

ពិធីការនី​រូប​ស្រស់​នេះ​បន្ត​ថា ជា​ទូទៅ​នាង​ទទួល​បាន​ការ​ណែនាំ​ពី​បង​ស្រី​របស់​នាង ម្យ៉ាងអ្នកម្តាយនាង​មាន​ហាង​កាត់ដេរ និងបង​ស្រី​ជា​អ្នក​រៀន​ជំនាញ​កាត់ដេរ​ស្រាប់​​ដូច្នេះ​គាត់​ដឹង​ថា​ម៉ូដអ្វី ហើយ​ពណ៌​អ្វី​សម​នឹង​នាង​ ។

ទស្សនា​វីដេអូ​ដែលនាង​រៀប​រាប់​តិច​មើល៍៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម