• ពុធ, 28 ធ្នូ 2016 01:30
  • ជីវិតតារា

សុគន្ធ ថេរ៉ាយុ ប្រាប់​ពី​បំណង​ប្រា​ថ្នា៣​​ធំ​ៗ​បំផុត​ក្នុង​ជីវិត​

  • ពុធ, 28 ធ្នូ 2016 01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុគន្ធ ថេរ៉ាយុ បាន​ប្រាប់​ Sabay ថា​ ក្នុង​មួយ​ជីវិត​នេះ​លោក​មាន​បំណង​ប្រា​ថ្នា​៣​ ធំៗ​ទី១​ ចង់​បាន​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល​ ទី២​ ចង់​មាន​ហាង​រក​ស៊ី​មួយ​កន្លែង​ និង​ទី​៣​ ចង់​ដើរក​ម្សាន្ត​ជុំ​វិញ​ពិភព​លោក​។

“បាទ​បង​សម្រាប់​បំណង​ប្រា​ថ្នា​​ខ្ញុំ​ក្នុង​ជី​វិត​គ្មាន​អ្វី​ច្រើន​នោះ​ទេ​បង ទី១​ខ្ញុំ​ចង់​បាន​គ្រួសារ​មួយ​ដែល​មាន​សុ​ភម​ង្គល​ ទី២ ខ្ញុំ​ចង់​មាន​ហាង​រក​ស៊ី​មួយ​កន្លែង​ និង​បំណង​ប្រា​ថ្នា​ចុង​ក្រោយ​មួយ​ទៀត​នោះ​ចង់​ដើរ​លេង​ក្រៅ​ប្រ​ទេស​ បើសិន​ជា​អាច​ចង់​ដើរ​លេង​ជុំ​វិញ​ពិ​ភព​លោក"។ សុគន្ធ ថេរ៉ាយុ ថ្លែង​។

ម្ចាស់​បទ​"ពេល​ខ្ញុំ​មិន​សប្បាយ​ចិត្ត​" បន្ត​ថា​ បំណង​ប្រា​ថ្នា​ទាំង​៣​ខាង​លើ​នេះ​លោក​បាន​សម្រេច​បំណង​មួយ​ហើយ​គឺ​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​ ព្រោះ​កន្លង​មក​លោក​ធ្លាប់​ទៅ​កម្សាន្ត​ប្រ​ទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អា​ស៊ី​ដូច​ជា​៖ ប្រទេស​ចិន ហុង​កុង ថៃ​ ម៉ាឡ​ស៊ី សាំង​ហ្គា​ពួរ​​ កូ​រ៉េ​ និង​វៀត​ណាម​។

កំលោះ​សង្ហារ​វ័យ​២៧​ឆ្នាំ​រូប​នេះ​បន្ថែម​ ថា៖​ "បាទ​បង​នៅ​បំណង​ប្រា​ថ្នា​ពី​រទៀត​ដែល​ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ ដើម្បី​សម្រេច​បំណង​ប្រា​ថ្នា​ទាំង​ពី​ហ្នឹង​ទៀត​ពេល​នេះ​ខ្ញុំ​មាន​តែ​ថែ​រក្សា​សុខ​ភាព​ បើ​សុខ​ភាព​ល្អ​ខ្ញុំ​អាច​ធ្វើ​ការ​រក​លុយ​ដើម្បី​សម្រេច​បំណង​ប្រា​ថ្នា​បាន​ហើយ​បង​"។​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី