• 2017-01-03 02:05:33
  • ស្ទីលតារា

Seolhyun ក្រុម AOA បង្ហើប​ពី​របៀប​​ថែ​រាង​ឲ្យ​បាន​ស្អាត​ដូច​នាង

  • 2017-01-03 02:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម AOA ម្នាក់​ឈ្មោះ Seolhyun ដែល​ល្បី​ខាង​មាន​រាង​ស្អាត បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​តម​អាហារ ​និង​លំហាត់​ប្រាណ​ដែល​នាង​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ នៅ​ក្នុង​វគ្គ​មួយ​នៃ​កម្មវិធី “Take Care of My Fridge” របស់​ប៉ុស្ដិ៍ jTBC កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧ នេះ។

​​នៅ​ពេល​ដែល Seolhyun ត្រូវ​បាន​គេ​សួរ​ថា ​នាង​ថែរក្សា​រាង​ឲ្យ​នៅ​ស្វែល​ស្រស់​ស្អាត​យ៉ាង​នេះ​ដោយ​របៀប​ណា​នោះ Seolhyun បាន​ប្រាប់​មក​វិញ​ថា នាង​មិន​បាន​កាត់​បន្ថយ​ការ​ញ៉ាំ​ម្ហូប​អាហារ​ផ្សេង​ៗ​ឡើយ។ ផ្ទុយ​ទៅ​វិញ Seolhyun ញ៉ាំ​គ្រប់​មុខ និយាយ​រួម​ទៅ​គឺ​អ្វី​ដែល​នាង​ចង់​ញ៉ាំ នាង​ញ៉ាំ​ទាំងអស់ គ្រាន់​តែ​ក្នុង​បរិមាណ​តិច ហើយ​នាង​មាន​ទម្លាប់​មិន​សូវ​ញ៉ាំ​​អាហារ​ពេល​ព្រឹក តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន។

ទម្លាប់​ញ៉ាំ​របស់ Seolhyun បែប​នេះ​ ត្រូវ​បាន​ពិធី​ករ​រំលឹក​ដាស់​តឿន​ផង​ដែរ​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​ចាំបាច់​និង​សំខាន់​បំផុត ហើយ​ជា​ទូទៅ គេ​ឲ្យ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​វិញ តែ​ចំពោះ Seolhyun គឺ​នាង​យល់​ផ្សេង "​ខ្ញុំ​នៅ​តែ​បន្ត​ទម្លាប់​បែប​ហ្នឹង​ដដែល គឺ​ញ៉ាំ​អាហារ​ពេល​ព្រឹក​តិច តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន" ។

ក្រៅ​ពី​របៀប​តម​អាហារ​នេះ Seolhyun ក៏​ឆ្លៀត​ធ្វើ​លំហាត់​ប្រាណ​ក្នុង​ពេល​សម្រាក​ផង​ដែរ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ តិចនិក​ដែល​នាង​បាន​ប្រាប់​នេះ គឺ​ខុស​ពី​អ្វី​ដែល​នាង​បាន​និយាយ​កាល​ពី​ឆ្នាំ​មុន។ ក្នុង​អំឡុង​ខែ​មិថុនា Seolhyun បាន​ប្រាប់​ថា ការ​​តម​អាហារ​សម្រាប់​ការ​ថែ​រាង​ពិត​ជា​ពិបាក​ណាស់​សម្រាប់​នាង ដោយសារ​តែ Seolhyun អាច​ញ៉ាំ​បាន​តែ​អាហារ​មួយ​ពេល​​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​ពេល​ថត​កុន​វិញ គឺ​ត្រូវ​តែ​ញ៉ាំ​របស់​​ដែល​រាវ​​សុទ្ធ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៦ Seolhyun ជាប់​ចំណាត់​ថ្នាក់​លេខ​៩ ក្នុង​តារាង​តារា​ដែល​មាន​រាង​ស្អាត​បំផុត​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សីលា

មតិយោបល់