• 2017-02-06 03:37:55
  • ស្ទីលតារា

រ៉ូប​​មាន​តម្លៃ​ស្មើ​ Lexus 570 ១គ្រឿង​ឆេះហ្មត់ ក្រោយ Mariah Carey ខឹង​មិន​បាន​ការជាមួយ​​មហាសេដ្ឋី

  • 2017-02-06 03:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ជើងចាស់ Mariah Carey បាន​ដុត​រ៉ូប​មង្គលការ​របស់​ខ្លួន​​ចោល​ ក្នុង​វីដេអូ​ចម្រៀង​ថ្មី​ចំណងជើង​ថា “I Don't” បន្ទាប់​ពី​បរាជ័យ​​ចូល​រោងការ​ជា​មួយ​គូ​ដណ្ដឹង​ដែល​ជា​មហាសេដ្ឋី​អូស្ត្រាលី James Packer។

​​តាម​ការ​ឲ្យ​ដឹង រ៉ូប​មង្គលការ​នោះ​តម្លៃ​ដល់​ទៅ​២៥០ ០០០​ម៉ឺន​ដុល្លារ ដែល Mariah គ្រោង​ស្លៀក​​សម្រាប់​មង្គលការ​​រៀបចំ​នៅ​កោះ Bora Bora។ កន្លង​ទៅ​គេ​ ក៏​ធ្លាប់​ឃើញ​តារា​ស្រី​វ័យ​​៤៦​ឆ្នាំ​ស្លៀក​រ៉ូប​នេះ​ ចូល​ក្នុង​​កម្មវិធី​​កម្សាន្ត​របស់​នាង Mariah's World ផង​ដែរ ។ ហើយ​ “I Don't” ក៏​ជា​ចម្រៀង​​បង្ហាញ​ពី​ការ​បែក​បាក់​រវាង​ Mariahនិង James ដែរ។ ​

Mariah Carey និង James Packer បាន​ចែក​ផ្លូវ​គ្នា​ដើរ​​កាល​ពី​ខែ តុលា ឆ្នាំ ២០១៦៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់