• 2017-02-10 01:30:00
  • ស្ទីលតារា

ម៉ាក​ស្បែក​ជើង​​ LYN ចេញ​ម៉ូដ​ថ្មី​ថ្ងៃ​ដំបូង ​សូម្បី​​តារា​ល្បី​ឈ្មោះ​ក៏​ទៅ​​ទិញ​ដែរ!

  • 2017-02-10 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​​​កុម្ភៈ​​ជា​រដូវ​នៃ​ក្ដី​ស្រលាញ់ ដូច្នេះ​សុភាព​នារី​យើង​ច្បាស់​ជា​ត្រូវ​ការ​តុប​តែង​ខ្លួន​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​ប្លែក​ដើម្បី​បង្កើន​មន្ត​ស្នេហ៍​ហើយ​មែន​ទេ ? ដូច្នេះហើយ​កាលពី ថ្ងៃទី​៤​កុម្ភៈ​កន្លង​ទៅ​នេះ ម៉ូដ​ស្បែកជើង និង កាបូបស្អាតៗថ្មីៗជាច្រើនរបស់​ម៉ាក​​ល្បីឈ្មោះ LYN បាន​ចេញ​លក់​​នៅ​​កម្ពុជាហើយ ។

ចេញលក់​ថ្ងៃ​ដំបូង​នេះ​ ឃើញថា​មាន​អតិថិជនជាច្រើន​បាន​ចូលមើល​ និង ទិញ ពិសេស​សូម្បី​តារា​ស្រី​ល្បី​ថា​​ស្អាតដាច់​គេ​ កញ្ញា​ ហ៊ីន ច័ន្ទនីរ័ត្ន ក៏​បាន​ទៅទិញដែរ ។​ នីរ័ត្នបានចំណាយ​ពេល​យ៉ាងយូរ​ រើសមើល​កាបូបជាច្រើន​ម៉ូដ និង ពាក់​ល​សាក​​ស្បែកជើងជាច្រើនគូ ហើយ​បាន​ប្រាប់​ Sabay ថា​ពេញ​ចិត្ត​​ទាំងអស់​ ។​

តោះ ! មើលថា​តើ​ម៉ូដ​ LYN មួយ​ណា​សមនឹង​នីរ័ត្នជាងគេ​ ?

ទាំង​នេះ​ជា​ម៉ូដរបស់ LYN ​សម្រាប់​រដូវ​កាល Spring & Summer ២០១៧  ឈ្មោះថា Wonder Escape’ SS/17 ​ដែល​​ទទួលការគាំទ្រយ៉ាង​ខ្លាំងនៅ​ឯបទេស ​ ។​

ម៉ូដ​ថ្មីបំផុតប្រចាំ​ឆ្នាំនេះ​បាន​ប្រើ​​ការ​រចនា​ម៉ូដ​​ផ្ដោត​លើ​សិល្បៈ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ​ផ្សារភ្ជាប់ជាមួយធម្មជាតិ​​ក្នុង​រដូវដ៏ស្រស់​បំព្រង​ដើមឆ្នាំ​​នេះ ​សុទ្ធ​សឹង​ជា​ម៉ូដ​ស្អាត​​ប្លែក​ភ្នែក​ ធានា​​ថា​ឃើញហើយដឹងតែ​ចង់​បានមិនខាន ។​

សូម​មើលម៉ូដថ្មីបំផុត​របស់​LYN ផ្សេងទៀត​ថា​ស្អាត​ទាក់​ទាញកម្រិត​ណា​

ក្នុង​ឱកាស​ដាក់​​លក់​ផលិត​ផល​ថ្មី​ថ្ងៃដំបូងនៅទីតាំង​ហាង​ LYN ក្នុង​ផ្សារទំនើបអ៉ី​អន​ជាន់ផ្ទាល់ដី ​​ LYN​ ក៏​បានបង្កើត​ភាពភ្ញាក់ផ្អើល​ដល់​ភ្ញៀវ VIP របស់​ខ្លួនដើម្បីសម្តែងការ​អរគុណ​រដល់​​ការគាំទ្រ​របស់​អតិថិជន​កន្លងមក ​តាមរយៈការតុបតែងហាងស្អាត​យ៉ាង​ពិសេស​និង ការរៀបចំទទួល​ជា​ភេសជ្ជៈ និង​​ នំចំណីឆ្ងាញ់​ៗ ថែមទៀតផង ​​ ។​

​មានវត្ថមាននៅ​កម្ពុជាតាំងពី​ចុង​ឆ្នាំ ២០១៦ LYN បាន​ក្លាយជា​ម៉ាកផលិតផលសំណព្វចិត្ត​ស្ត្រីខ្មែរ​ជាច្រើន​ដោយ​សារ​តែ​ប្រើប្រាស់​ស្បែកជើង ឬ កាបូបរបស់​ LYN ធ្វើ​ឲ្យស្ត្រី មើល​ទៅកាន់តែគួរ​ឲ្យ​ស្រលាញ់ តាមរយៈ​ការច្នៃ​ម៉ូដ​សមស្របសម្រាប់​ស្ត្រីគ្រប់​វ័យ ដោយ​មានទាំង​​ពណ៌​ស្រស់​ស្អាតឆើត និង ពណ៌បែបស្រគត់ស្រគំ និង​ងាយស្រួលប្រើប្រាស់ប្រកបដោយ​ផាកសុភាព និង ភាពស៊ីវិល័យ​​ ។

សម្រាប់​​រដូវ​​កាលថ្មី​​នេះ ជាពេលដែល​ធម្មជាតិ​មាន​សម្រស់ត្រកាល និង​ផ្លែ​ផ្កា​ស្រស់​ស្អាត​​បំផុត ទើប LYN បាន​បង្កើត​ជា​ម៉ូដ​កាបូប​ថ្មី​ ដើម្បីពន្លេច​មន្តស្នេហ៍​ និង អត្ថន័យ​ពិសេស​បំផុតដល់​អ្នកប្រើប្រាស់​ ដូចជា ៖

  • កាបូប​ពណ៌​ក្រហម​តំណាង​ឲ្យ​ស្នេហ៍​ពិត ភាព​ទាក់​ទាញ​សម្រាប់​ជីវិត និង​ម៉ូដ​បែប​ស្រី​ស្អាត LYN
  • កាបូប​ពណ៌​ទឹក​ប៊ិក តំណាង​ឲ្យ​ភាព​ស្រស់​ស្អាត និង​ផ្នត់​គំនិត​ជា​ស្ត្រី​ដ៏​ស៊ីវិល័យ។

ផ្លាស់​ប្ដូរ​ពី​ម៉ូដ​សាមញ្ញ​ទៅ​ម៉ូដ​ដ៏​អស្ចារ្យ​បែប​ធម្មជាតិ ជាមួយ​ការ​រចនាម៉ូដ​សម្រាប់ស្ត្រី​សម័យ​ទំនើប​ដោយ​ប្រើ​ផលិតផលម៉ូដថ្មីៗ ‘Wonder Escape’ SS/17 នៅ​ហាង LYN ដែល​មាន​ទី​តាំង​នៅ​ ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើបAEON ៕

សម្រាប់​ព័ត៌មាន​ថ្មីៗ និង​កម្មវិធី​ប្រូ​ម៉ូ​ស៊ិន ​៖

Instagram ៖ lyn_cambodiaofficial

អត្ថបទ៖ លីដា

មតិយោបល់