• 2017-02-11 08:47:06
  • ស្ទីលតារា

ទីបំផុត​ ម៉ៅ ហាជី ទិញ​ Tundra ឲ្យ​ទាល់​តែ​បាន​ហ្មង!

  • 2017-02-11 08:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត តារា​ចម្រៀង ម៉ៅ ហាជី ទិញ​រថយន្ត​​ទំនើប​ម៉ាក Tundra ឲ្យ​ទាល់​តែ​បាន បន្ទាប់ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មានត្រឹម​មាន​តម្រុយ​ថា លោក​នឹង​ទិញ​រថយន្ត​ទំនើប​នេះ។

នៅ​មុន​នេះ​បន្តិច លោក​ ម៉ៅ ហាជី បាន​ប្រាប់​ថា​លោក​មាន​គម្រោង​ប្ដូរ​រថយន្ត​ ម៉ាក់ Toyota ​ Highlander មក​ទិញ​រថយន្ត​ Toyota Tundra។​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​លោក​បាន​ទិញ​រថយន្ត​ Tundra បាន​តាម​គម្រោង​ហើយ​។ ម៉ៅ ហាជី ប្រាប់Sabay។

លោក​បាន​ថ្លែង​ថា​ " ​បាទ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ទិញ​វា​ហើយ​(រថយន្ត​Tundra) តម្លៃ​​ជាង​៣​ម៉ឺន​ដុល្លារ​ ដោយ​ខ្ញុំ​លក់​រថយន្ត​ចាស់​របស់​ខ្ញុំ​បាន​តម្លៃ​១៤០០០​ ដុល្លារ​"។

រូបភាព៖ផ្ដល់​ដោយ ម៉ៅ ហាជី

កន្លង​មក​លោក​ ម៉ៅ ហាជី​ បាន​ប្រាប់​ថា​មូល​ហេតុ​ដែល​លោក​ប្ដូរ​រថយន្ត​ Toyota Highlander មក​ទិញ​ Toyota Tundra ដោយ​សារ​​តែ​នា​ពេល​បច្ចុប្បន្ន​នេះ​លោក​មាន​ក្រុម​រាំ​ផ្ទាល់​ខ្លួន​ឡាន​មុន​តូច​ចង្អៀត​ មិន​អាច​ដឹក​ក្រុម​រាំ​របស់​លោក​អស់​ឡើយ។ ម្យ៉ាង​ទៀត​រថយន្ត​ថ្មី​នោះ​វា​ងាយ​ស្រួល​ចុះ​ឡើង​តាម​ខេត្ត​៕​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី