• 2017-02-17 04:55:05
  • ស្ទីលតារា

ក្រឡេក​មើល​ទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ ម៉ៅ ហាជី ​បច្ចុប្បន្ន​មើល៍ ថាមាន​អ្វី​ខ្លះ?

  • 2017-02-17 04:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​តារា​ចម្រៀង ម៉ៅ ហាជី មាន​ទ្រព្យ ជាង​១០ម៉ឺន​ដុល្លារអាមេរិក នេះ​បើ​បូក​ទាំង​ផ្ទះនិង​រថយន្ត​ដែល​លោក​ទើបទិញ​ថ្មីៗ​នេះ។

អតីត​បេក្ខភាព​​កម្មវិធី Cambodian Idol រូប​នេះ បាន​ទិញ​ផ្ទះ​ល្វែង​មួយ​​ជុង ក្នុង​បុរី​មួយ​​តាម​បណ្ដោយ​ផ្លូវ​ឯកឧត្តម ជា សុផារ៉ា កាល​ពី​ជាង​១ឆ្នាំ​មុន ។ ផ្ទះ​នោះ​លោក ម៉ៅ ហាជី បាន​ប្រាប់​ថា ទិញ​​តម្លៃ​ជាង​៧ម៉ឺន​​ដុល្លារ ដោយ​​ទិញ​​លក្ខខណ្ឌ​បង់​រំលួស ជាង​៦០០ដុល្លារ​ក្នុង​មួយ​ខែ។

ចំពោះ រថយន្ត​Toyota Tundra ដែល​ទើប​តែ​ទិញ​ដែរនោះ លោក​ធ្លាប់​បាន​ប្រាប់​ថា តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ​អាមេរិក។ ម៉ៅ ហាជី មិន​មាន​លុយ​គ្រប់​ក្នុង​ការ​ទិញ​រថយន្ត​នោះ​​​ឡើយ ដោយ​លោក​បាន​សារភាព​ថា នៅ​ជំពាក់​ម្ចាស់​ហ្គារ៉ាសឡាន​មួយ​ចំនួន ។ លោក​បញ្ជាក់​ថា ម្ចាស់​ហ្គារ៉ាសឡាន​នោះ ជា​បងប្អូន​ធម៌​នឹង​គ្នា​ ដូច​នេះ​ការ​ជំពាក់ មិន​គិត​ការ​ប្រាក់​ឡើយ មាន​ថ្ងៃ​ណា​យក​ទៅ​សង​បង្គ្រប់​ថ្ងៃ​នោះ។

ជុំ​វិញ​ទ្រព្យ​សម្បត្តិ​ដែល​បាន​រៀបរាប់​ខាង​លើ តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ បញ្ជាក់​ថា គឺ​កើត​ចេញ​ពី​ញើស​ឈាម​ខ្លួន​ទាំង​ស្រុង មិន​មាន​អ្នកណា​នៅ​ពី​ក្រោយ​ខ្នង​ឡើយ។ លោក​ថា ១ឆ្នាំ​មុន​កន្លង​ទៅ​នេះ ខ្លួន​​ទទួល​ការងារ​ច្រៀង​តាម​ខេត្ត​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ មាន​លទ្ធភាពសន្សំ​លុយ​បាន ​ទិញ​ផ្ទះ និង​​រថយន្តនេះ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទថ្មី