• 2017-02-28 00:22:00
  • ភាពយន្ត

អត់​ខ្វល់​! ចង់​ឮ​ភ្លេង​ក្នុង​ក្លឹប​ខ្លាំង​ប៉ុណ្ណា​ក៏​ ម៉ៅ គីមធីតា គេង​លក់​ដែរ

  • 2017-02-28 00:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ចេញ​ថត​រឿង​ "មន្ត​ស្នេហ៍​លេខា" នៅ​ក្នុង​ក្លឹប​មួយ​ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​ ក្រុម​ការងារ​បាន​ឃើញ​តារា​សម្តែង​ ម៉ៅ គីម​ធីតា កំពុង​គេង​លង់​លក់​ក្នុង​សភាព​មួយ​ដែល​ក្លឹប​កំពុង​តែ​ឮ​សំឡេង​ខ្លាំង​។

បើ​ទោះ​បី​ជា​ឮ​សំឡេង​ខ្លាំង​ប៉ុណ្ណា ឃើញ​ថា​តួ​ស្រី​ឈ្មោះ​ កេន្នី នៅ​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" នេះ​ហាក់​មិន​ភ្ញាក់​ទាល់​តែ​សោះ។ ជាក់​ស្តែង​សម្រាប់​សកម្មភាព​ដែល​ក្រុម​ការងារ​ Sabay លួច​ផ្តិត​បាន​នេះ​​ នៅ​ពេល​តារា​សម្តែង​ជា​ច្រើន​ដួង​ ព្រម​ទាំង​ផលិតកម្ម​មហាហង្ស​ចេញ​ថត​ឈុត​មួយ​ក្នុង​ក្លឹប​ តម្រូវ​ឲ្យ​តួ​ប្រុស​ សេនី ទៅ​តាម​រក​ កេន្នី​ ដោយសារ​មាន​ការ​បញ្ឆេះ​កំហឹង​ពី​តួ​អង្គ​ ចេតនា ម្នាក់​ទៀតផងដែរ។

ចង់​ដឹង​ថា​ ធីតា នៅ​តែ​លង់​លក់​យ៉ាង​ណា​ មក​ទស្ស​នា វីដេអូ​ដែល​ក្រុម​ការងារ​លួច​ផ្តិត​​បាន​៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់