• 2017-03-03 06:43:13
  • ស្ទីលតារា

មុន​នេះ ​ដួង ម៉ានិច លក់​ឡាន​ចាស់​បង្រ្គប់​ដូរ​ឡាន​ថ្មី ថែម​ថ្លៃ​រាប់​ម៉ឺនដុល្លារ

  • 2017-03-03 06:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លក់​ឡាន​ចាស់​ដូរ​ឡាន​ថ្មី ស៊េរី​ Camry Hybrid​ ២០០៧ ពណ៌ស​តម្លៃ​២៨០០០ដុល្លារ ដួង​ ម៉ានិច្ច​ ថា​ដូរ​យក​ហុង​ស៊ុយ​ ដើម្បី​ការងារ​រីក​ចម្រើន​និង​ទទួល​បាន​ជោគជ័យ។

ឡាន​ថ្មី​នេះ​នាង​ទើប​តែ​ទិញ​កាល​ពី​ព្រឹក​មិញ​ ដោយ​លក់​រថយន្ត​ចាស់​ម៉ាក Camry Balen​ បាន​១៦០០០ដុល្លារ ថែម​លុយ​ជាង​១២០០០ ដុល្លារ ដើម្បី​បង្គ្រប់​ទិញ​ឡាន​ថ្មី។ ការ​ដូរ​ឡាន​ថ្មី​នេះ​តារា​ស្រី​និយម​ស្លៀក​សិចស៊ី​ អះអាង​ថា​មិន​មែន​ជា​ការ​អួត​ប្រជែង​នរណា​ម្នាក់​ឡើយ ដែល​ទាំង​អស់​នេះ​វា​សក្ដិសម​ទៅ​នឹង​សមត្ថភាព​ដែល​នាង​ខិត​ខំ​រក​បាន​ ជាពិសេស​ពី ការងារ​សិល្បៈ​ ព្រម​ទាំង​ការ​រក​ស៊ី​នៅ​ស្រុក​មួយ​ចំនួន។

“ឆ្នាំ​ថ្មី​ចង់​ដូរ​ស៊េរី ក្រែង​ឡើង​ហុងស៊ុយ ម្យ៉ាង​ខ្ញុំ​ស្រលាញ់​ពណ៌​ស​យូរ​ហើយ​។ ទាំង​អស់​នេះ​ជា​សមត្ថភាព​ និង​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​សុទ្ធ​​សាធ មិន​មាន​នរណា​ចិញ្ចឹម​ ឬ ផ្តល់​ឲ្យ​ឡើយ"។ តួ​ស្រី​ក្នុង​រឿង​ "ពស់​កេង​កង​" ថ្លែង។

ប្រឡូក​សិល្បៈ​ជាង​១០​ឆ្នាំ​មក​ដល់​ពេល​នេះ តារា​ស្រី​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​រូប​នេះ​ដូរ​រថយន្ត​ អស់​៣​គ្រឿង​ហើយ​ ដែល​ដំបូង​ឡើយ​នាង​ជិះ​រថយន្ត​ម៉ាក​ Pirus បន្ទាប់​មក​ Camry Balen​ និង​ចុង​ក្រោយCamry Hybrid​ ២០០៧៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់