- 2017-03-05 04:50:23
- ភាពយន្ត
ផលិតករខ្មែរ និងបរទេសជាច្រើនបានជួបជុំគ្នានៅសាលមហាស្រពចតុមុខ
- 2017-03-05 04:50:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករខ្មែរ និងបរទេសជាច្រើនបានជួបជុំគ្នានៅសាលមហាស្រពចតុមុខ
ចន្លោះមិនឃើញ
ល្ងាចម្សិលមិញនេះផលិតករខ្មែរ និងបរទេសជាច្រើននាក់បានមកជួបជុំគ្នានៅសាលមហាស្រពចតុមុខក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តខ្មែររឿង និងបរទេសរយៈពេល៦ថ្ងៃ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមហាស្រពភាពយន្តអន្តរជាតិ (CIFF) ជាលើកទី៧។
អ្នកស្រី គឹម សោភា ជាប្រធានផ្នែកគ្រប់គ្រងទូទៅនៅមហាស្រពភាពយន្តអន្តរជាតិបានមានប្រសាសន៍ថា ផលិតករដែលមកចូលរួមមានប្រទេស អាមេរិក អូស្ត្រាលី សាធារណរដ្ឋឆេក ប្រទេសក្នុងតំបន់អាស៊ី និងប្រទេសដែលជាសមាជិកអាស៊ានលើកលែងតែប្រទេសភូមាមួយទេដែលមិនបានមកចូលរួម។ "កាជួបជុំផលិតករបបរទេស និងខ្មែរ នេះគឺជាឱកាសមួយដែលពិភពលោកខាងក្រៅគេសម្លឹងមកមើលគុណភាពកុនរបស់យើង អញ្ចឹងហើយមានមហាស្រពភាគច្រើននៅក្រៅប្រទេសគេមកជ្រើសរើសភាពយន្តរបស់គាត់(ផលិតករខ្មែរ)ទៅបញ្ចាំងនៅមហាស្រពក្រៅប្រទេស"។
កម្មវិធីសម្ពោធបើកឲ្យដាក់បញ្ចាំងភាពយន្ត១៣៨រឿង មកពី៣៥ប្រទេស មានការចូលរួមជាគណៈអធិបតីដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។ ព្រឹត្តិការណ៍នេះក៏មានការបង្ហាញវត្តពីតារាសម្ដែងជើងចាស់ប្រុសស្រីជាច្រើនរូបផងដែរ។ ភាពយន្ត២ដែលត្រូវបានគេជ្រើសរើសយកមកដាក់បញ្ចាំងក្នុងកម្មវិធីនេះមាន២រឿង គឺរឿង "ចាកចេញ" និង រឿង "សំឡេងចុងក្រោយ"។
បន្ទាប់ពីដាក់បញ្ចាំងរឿងទាំងពីរខាងលើនេះ មហាស្រពភាពយន្តអន្តរជាតិ (CIFF) នឹងបើកទូលាយ បញ្ចាំងរឿងឲ្យគ្រប់១៣៨ រឿងទាំងខ្នាតខ្លី និងវែង ចាប់ពីថ្ងៃទី៤ ខែមីនា ដល់ថ្ងៃទី៩ ខែ មីនា ឆ្នាំ២០១៧ នៅគ្រប់រោងភាពយន្តទំនើបៗទាំង៨ នៅរាជធានីភ្នំពេញ៕