• 2017-03-07 06:20:57
  • ភាពយន្ត

អ្នក​​ទស្សនា​​រឿង​ នៅ​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​មាន​ការ​កើន​ឡើង​ច្រើន​ ក្រោយ​ពី​ដាក់​បញ្ចាំង​

  • 2017-03-07 06:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជា សុភាព នាយ​ក​ប្រតិបត្តិ​នៅ​មជ្ឈ​មណ្ឌល​ធន​ធាន​​សោតទស្សន៍​​ Bophana Center បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​ (CIFF) ដាក់​​បញ្ចាំង​​រឿង​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី៦ មីនា​​ ម្សិលមិញ​នេះ​ចំនួន​អ្នក​ចូល​​ទស្សនា​មាន​ការ​កើន​ឡើង​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

នាយក​​ប្រតិបត្តិ​រូប​នេះ​បាន​អះ​អាង​ ថា​ ចំនួន​ភ្ញៀវ​​ដែល​កើន​ឡើង​នេះ​មិន​មែន​តែ​មជ្ឈ​មណ្ឌល​ Bophana ​មួយ​ទេ​រោង​​កុន​ទាំង​៨​ ក៏​មាន​​អ្នក​មក​ចូល​ទស្សនា​ច្រើន​ដូច​គ្នា​។​​ ក្នុង​រោង​កុន​នីមួយៗ​មាន​​អ្នក​ទស្សនា​ចន្លោះ​ពី​ ៧០ ភាគ​រយ​ ទៅ​៨០ ភាគ​រយ​។ "បាទ​បើ​ប្រៀប​ធៀប​ឆ្នាំ​នេះ​ និង​ឆ្នាំ​មុន​ ឆ្នាំ​នេះ​មាន​អ្នក​មក​មើល​រឿង​ច្រើន​ ចំណែក​ឯ​ចំនួន​រឿង​ដែល​យក​មក​បញ្ចាំង​ក៏​ច្រើន​ជាង​ឆ្នាំ​មុន​ដែរ​ តែ​លទ្ធផល​ពិត​​ នឹង​ដឹង​នៅ​ថ្ងៃ​ទី​៩​ នេះ​ហើយ​វា​ច្រើន​ជាង​ឆ្នាំ​មុន​ប៉ុន្មាន​"។

ការ​លើក​ឡើង​របស់​ លោក ជា សុភាព​ ក្នុង​កម្ម​វិធី​​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​លើក​ទី៧​ ដែល​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​ Bophana ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​បរទេស​ និង​ខ្មែរ​ជា​ច្រើន​នាក់​ជាមួយ​ និង​ការ​ប្រគំតន្ត្រី​រាំ​លេង​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ​៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់