• 2017-03-09 08:17:34
  • ស្ទីលតារា

អេម​! ជិត​ដល់​ថ្ងៃ​ការ​ រូ ចាន់ដារ៉ា ថត​ Pre-Wedding គ្រប់​រសជាតិ​ហ្មង

  • 2017-03-09 08:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មង្គល​ការ​ជិត​មក​ដល់​ក៏​ជិត​មក​ ពេល​នេះ​ស្រី​លាភ​ និង​ស្វាមី​កំពុង​នាំ​គ្នា​ថត​រូប​ Pre-Wedding យ៉ាង​ផ្អែម​ល្ហែម​ ជា​មួយ Concept ការ​ស្លៀក​ពាក់​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍។​

ស្រីលាភ បង្ហើប​ថា​ Concept ក្នុង​ការ​ថត​នេះ​មាន​ទីតាំង​២​កន្លែង​គឺ​សៀម​រាម និង ភ្នំពេញ ដែល​ម្សិល​មិញ​ និង ម្សិលម្ងៃ​ នាង​និង​អនាគត​ស្វាមី ថត​នៅ​សៀមរាប​ជា​មួយ​ឈុត បុរាណ​ស្លៀក​ក្បិន ឈុត​ព្រះថោង និង រ៉ូប​មង្គលការ​ពណ៌​ស។ "ហើយ​ថ្ងៃ​នេះ​ថត​នៅ​ភ្នំពេញ​គឺ ឈុត​តាម​ដង​ផ្លូវ និង​កំពុង​ផ្លាស់​សំលៀក​បំពាក់​ថត​ឈុត​ ថង ខ្វាវ ដោយ​ស្អែក​ខ្ញុំ​នឹង​ថត​ Concept សម័យ​បារាំង​វិញ​ម្ដង"។ ​តួ​សម្ដែង​ស្រី​ស្រស់​បញ្ជាក់។

ក្នុង​នោះ​ស្រី​លាភ​ បញ្ជាក់​ថា អាពាហ៍​ពិពាហ៍​របស់​នាង​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ មិនា នេះ​ហើយ ​ ដែល​មាន​ចំឡើង​ចំនួន​១២០តុ ។

អត្ថបទ៖ សុខណា

រូបភាព៖ IG ស្រីលាភ

មតិយោបល់