- 2017-03-10 02:54:55
- ភាពយន្ត
មហោស្រពភាពយន្តអន្តរជាតិ ធ្វើឲ្យ ស្វែង សុជាតា និង ឌុច លីដា Surprise ខ្លាំងយប់មិញ
- 2017-03-10 02:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពយន្តអន្តរជាតិ ធ្វើឲ្យ ស្វែង សុជាតា និង ឌុច លីដា Surprise ខ្លាំងយប់មិញ
ចន្លោះមិនឃើញ
នៅក្នុងពិធីបិទមហោស្រពភាពយន្តអន្តរជាតិ (CIFF) កាលពីយប់មិញនេះបានធ្វើឲ្យអ្នកនាង ស្វែង សុជាតា និង ឌុច លីដា Surprise យ៉ាងខ្លាំងដោយអ្នកទាំងពីរមិននឹកស្មានថាបានទទួលពានជាតារាសម្ដែងស្រីដ៏ឆ្នើមរបស់ CIFF។
កញ្ញា ឌុច លីដា ទទួលបានពានជាតារាសម្ដែងស្រី ដែលមានសមត្ថភាពសម្ដែងបានបានល្អ ក្នុងខ្សែភាពយន្តជាច្រើនរឿងមានដូចជារឿង "នារីវេទមន្ត" “ប៉ុបពីទៅហូលីវូដ" “ការពារឧក្រិដ្ឋជន" និងជាច្រើនរឿងទៀត។ នាងថា៖ "ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាង ព្រោះខ្ញុំមិននឹកស្មានថាបានទទួលពាន ជាតារាសម្ដែងស្រីដែលមានសមត្ថភាពសម្ដែងបានល្អខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលជួយគាំទ្រខ្ញុំកន្លងមក"។
ចំណែកឯតារាសម្ដែងជើងចាស់ អាចលេងបានគ្រប់ទម្រង់ អ្នកនាង ស្វែង សុជាតា បានរៀបរាប់ថា៖" តាមពិតទៅខ្ញុំអត់បានដឹងទេថ្ងៃហ្នឹងនាងខ្ញុំទៅថតនៅកំពុងស្ពឺ ហើយល្ងាចនេះខ្ញុំមកផ្ដល់ជាកិត្តិយសដើម្បីចូលរួម មិននឹកស្មានថាបានពានសូមអរគុណមែនទែន សម្រាប់ពានរង្វាន់ទី៥របស់ខ្ញុំ"។ រឿង ដែលធ្វើឲ្យអ្នកនាង ស្វែង សុជាតា ទទួលបានពានរង្វាន់ពី CIFF រួមមាន៖ រឿង "សតិជាទ្រុង" និងរឿង "មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ារបស់ខ្ញុំ" ។
ក្នុងពិធីបិទមហោស្រពភាពយន្តអន្តរជាតិលើកទី៧(CIFF) នៅសាលមហោស្រពចតុមុខ មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និង សិល្បករ សិល្ប ការិនី ព្រមទាំងផលិតជាច្រើនរូបទៀត។