• 2017-05-24 06:17:07
  • ព័ត៌មាន

លេងសើចម៉េចបាន! នាយ​ ចយ​ និង​គូស្នេហ៍ល្បី​ដល់​វិបសាយ​ថៃទៀត

  • 2017-05-24 06:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជា​មិនធម្មតា​ ដែល​តារា​កំប្លែង​ល្បី​ក្នុង​ប្រទេស​កម្ពុជា​ នាយ​ចយ​ មាន​វត្តមាន​ក្នុង​វិបសាយ​ព័ត៌មាន​ធំ​មួយ​ក្នុង​ប្រទេស​ថៃ​ Tvpoolonline។

វា​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​ និង​ជា​មោទនភាព​មួយ​ដែល​ តារា​កំប្លែង​ កំប្លែង​ទាំង​មុខ​ កំប្លែង​ទាំង​សម្ដី​ នាយ​ចយ​ ត្រូវ​បាន​វិបសាយ​ថៃ​មួយ​ដែល​មាន​ឈ្មោះ​ថា​ Tvpoolonline ចុះ​ផ្សាយ​ពី​លោក​ និង​គូស្នេហ៍​។ ក្នុង​ព័ត៌មាន​នោះ​ បាន​និយាយ​ពី​សំណាង​របស់​នាយ​ចយ​ដែល​បាន​គូ​ស្នេហ៍​ជា​ស្រី​ស្អាត​ សាច់​ស​ខ្ចី​មិនចាញ់​តារា​។ ទោះ​បី​សម្រស់​ នាយ​ចយ​ មិន​សូវ​អំណោយ​ផល​ ប៉ុន្តែ​សមត្ថភាព​ខាង​កំប្លុកកំប្លែង​ របស់​នាយ​ ក៏​មិន​ធម្មតា​ដែរ​។

ជាមូយ​គ្នា​នេះ​ ចំពោះ​រឿង​រ៉ាវ​នេះ​ ក៏​វា​បាន​កើត​ឡើង​យូរ​មក​ហើយ​ដែរ​នៅ​ពេល​ដែល​ តារា​កំប្លែង​រូប​នេះ បង្ហាញ​មុខ​មិត្ត​ស្រី​របស់​ខ្លួន​ ហើយ​បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ត្រូវ​បាន​មហាជន​ សរសើរ​ពី​សំណាង​របស់​តារា​ប្រុស​រូប​នេះ​ណាស់​៕

*ជុំវិញតារាជាតិ

*ស្មានមិនដល់! កូនស្រី​នាយចយ​ថៃ​មុខ​ស្អាត​បាត ខុស​​ពី​ឪពុក​ដាច់​

*នាយ ចយ​ រំភើប​ពេល​គេ​ប្រដូច​ទៅ​​​តារា​មុខ​អាក្រក់​ថៃ!

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់