- 2017-06-07 07:42:59
- ស្ទីលតារា
ម៉ាដូណា មិនសូវចេះសម្ដែងរៀបឫកជាមនុស្សប្រុស
- 2017-06-07 07:42:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាដូណា មិនសូវចេះសម្ដែងរៀបឫកជាមនុស្សប្រុស
ចន្លោះមិនឃើញ
ពិធីករ និងតារាសម្ដែង ម៉ាដូណា មិនសូវចេះសម្ដែងរៀបឫកជាមនុស្សប្រុសទេ ព្រោះមិនមែនជាអត្តចរិតពិតរបស់លោក។ ផ្ទុយទៅវិញ លោកចូលចិត្តសម្ដែងជាតួអង្គ កំប្លុកកំប្លែង ឡិកឡក់ ព្រោះមានភាពងាយស្រួល ចំណែកទស្សនិកជន ក៏ទទួលបានភាពសប្បាយរីករាយ តាមរយៈការសម្ដែងរបស់លោក។
អ្នកសម្ដែង Show ដ៏មានប្រជាប្រិយរូបនេះ បានបង្ហើបថា កន្លងមកលោកធ្លាប់សម្ដែងជាតួអង្គរៀបឫកពាដែរ ប៉ុន្តែលោកចេះតែភ្លេចខ្លួន បញ្ចេញចរិតដើម។
លោក ពៅសារ៉ែន ហៅ ម៉ាដូណា បញ្ជាក់ថា ការសម្ដែងធ្វើជាមនុស្សប្រុសពេញលក្ខណៈ ពិតជាពិបាកខ្លាំងសម្រាប់រូបលោក ប៉ុន្តែក្នុងនាមជាសិល្បករ លោកត្រូវតែខំប្រឹងបញ្ចេញឱ្យអស់ពីសមត្ថភាព និងគ្រប់ទម្រង់ ដើម្បីឱ្យស៊ីសាច់រឿង និងបទចម្រៀង៕