• 2017-06-08 03:28:40
  • ស្ទីលតារា

៣​ ចំណុច​ធ្វើ​ឲ្យ​ លី ម៉ារីណា សម្រេច​ចិត្ត​កាត់​សក់​ខ្លី​គ្មានសោក​ស្ដាយ​​

  • 2017-06-08 03:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ខែ​ថ្មី​ចូល​មក​ដល់​ លី ម៉ារីណា ចាប់​ផ្ដើម​ប្ដូរ​ម៉ូដ​សក់​​ពី​វែង​មក​ខ្លី​យ៉ាង​ស្រស់​ស្អាត​​ និង​ប្លែក​ភ្នែក​​​ជា​មួយ​​ការ​​តុប​តែង​ខ្លួន​ស៊ីវិល័យ​តាម​បែប​នារី​សម័យ​ថ្មី​។​ ទាក់​ទង​នៃ​ការ​លេង​ម៉ូដ​សក់​ខ្លី​នេះ​ដែរ​មាន​៣​ចំណុច​​​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​កាត់​សក់​គ្មាន​ស្ដាយ​ស្រណោះ​សូម្បី​តែ​បន្តិច​​​។ ទាំង​៣​ចំណុច​នេះ​មាន​អ្វី​ខ្លះ​ទៅ​?

លី ម៉ារីណា បាន​ប្រាប់​ Sabay ថា​ នាង​មាន​ហេតុ​ផល​៣យ៉ាង ដែល​ត្រូវ​កាត់​សក់​ខ្លី​​។

  • ទី១ ​ចង់​ផ្លាស់​ប្ដូរ​អ្វី​​​ថ្មី​ហើយ​ប្លែក​​​​សម្រាប់​ខែ​ថ្មី​នេះ​។ ម្យ៉ាង​ទៀត​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ តែង​តែ​រិះ​រក​នូវ​អ្វី​​ថ្មី​ៗ​ជា​និច្ច​ដើម្បី​បំពេញ​ចិត្ត​អ្នក​គាំ​ទ្រ​។

  • ទី២ ដើម្បី​តម្រូវ​ទៅ​តាម​សាច់​រឿង​ថត​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​។

  • ​ទី​៣ ​វិញ​ កាត់​សក់​ខ្លី​ដើម្បី​លើក​រាសី​ព្រោះ​ចាប់​តាំង​ពី​នាង​កាត់​សក់​ខ្លី​មក​មាន​ផលិត​ករ​ជា​ច្រើន​បាន​ទាក់​ទង​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់​​រក​តែ​ពេល​វេលា​ឲ្យ​ផលិត​កម្ម​ផ្សេង​ទៀត​មិន​បាន​ផង​។​ "ខ្ញុំ​មិន​ស្ដាយ​ទេ​ក្នុង​ការ​កាត់​សក់​នេះ​ ព្រោះ​ខ្ញុំ​ជា​អ្នក​សិល្បៈ​​លះ​បង់​តិច​តួច​អត់​មាន​បញ្ហា​ទេ​"។ លី ម៉ារីណា ថ្លែង​បញ្ជាក់​។

ទាក់​ទង​ជាមួយ​ខ្សែ​ភាព​យន្ត​ដែល​ លី ម៉ារីណា ថត​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​នាង​សូម​មិន​ប្រាប់​ពី​ចំណង​ជើង​ និង​តួ​អ្វី​នោះ​ទេ​។​​ ព្រោះ​នេះ​ជាគោល​ការណ៍​របស់​ផលិត​កម្ម​៕​​

ចុចអាន​៖​ ជុំ​វិញ​រឿង​រ៉ាវ​ លី ម៉ារីណា​

ចុចអាន៖ ព័ត៌មាន​ពាក់​ព័ន្ធ​តារា​ជាតិ​

ចុចអាន៖ បញ្ហា​តារា​ជាតិ​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម