• 2017-06-13 04:43:30
  • ស្ទីលតារា

David Beckham បង្ហាញ​ស្ទីល​ថ្មី​ យ៉ាង​សង្ហា​នៅ​លើ​ក្រប​ទស្សនាវដ្ដី

  • 2017-06-13 04:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​បាល់​ទាត់​និង​តារា​សម្ដែង David Beckham ទើប​តែ​បង្ហាញ​ខ្លួន​នៅ​លើ​ទស្សនាវដ្ដី Italian Vogue ជាមួយ​នឹង​ម៉ូត​សក់​ថ្មី​ព្រម​ទាំង​បង្ហាញ​ពី​ពុក​មាត់​និង​ពុក​ចង្ហា​ផង​ដែរ​ ដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ។

តារា​វ័យ​៤២​រូប​នេះ​ ពិត​ជា​សង្ហា​ខ្លាំង​នៅ​ក្នុង​រូប​ថត​ស​ខ្មៅ​ដែល​មាន​សក់​វែង​បន្តិច​​ ខុស​ប្លែក​ពី​ស្ទីល​មុនៗ​របស់​លោក។ ការ​តែ​ង​ខ្លួន​បែប​នេះ​ គឺ​ដោយ​សារ​តែ​តម្រូវ​ឲ្យ​ដូច​ស្រដៀង​នឹង​បុរស​​ជន​ជាតិ​អ៊ីតាលី​​ ទាំង​ការ​តុប​តែង​សក់ ទាំង​ការ​ជ្រើស​រើស​សំលៀក​បំពាក់។

រូប​ថត​ទាំង​អស់​នេះ​ ត្រូវ​បាន​ថត​ដោយ​ អ្នក​ថត​រូប​ល្បី​ឈ្មោះ​គឺ​លោក David Bailey ដែល​ធ្លាប់​ថត​រូប​ឲ្យ​តារា​ល្បីៗ​ដូច​ជា​ Johnny Depp, Alice Cooper, Queen Elizabeth II, Jack Nicholson ព្រម​ទាំង the Beatles ទៀត​ផង៕

នេះ​ជា​បណ្ដា​រូប​ថត​ទាំង​អស់​របស់ David Beckham៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់