• 2017-06-21 10:46:11
  • ស្ទីលតារា

ប៉ុន្មាន​សន្លឹក​របស់​តារា​បង្ហាញ​ម៉ូត​ល្បី​ឈ្មោះ ​កញ្ញា ភីយ៉ា​វេកា ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅខ្លួន

  • 2017-06-21 10:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដង​ខ្លួន​ស្រលូន ម្រាមដៃ​បន្លា​ក្រូច រាង​តូច​ច្រឡឹង លំអ​ដោយ​សក់​ខ្មៅ​វែង​អន្លាយ ទម្រង់​មុខ​អក្សរ ច្រមុះ​ស្រួច កែវ​ភ្នែក​ខ្មៅ​យល់​យង់ បបូរ​មាត់​ពណ៌​ផ្កាឈូក ធ្វើ​ឲ្យ​តារា​បង្ហាញ​ម៉ូត​និង​តួ​សម្តែង កញ្ញា ភីយ៉ា វេកា កាន់​តែ​ស្រស់​ស្អាត កាន់​តែ​លេច​ធ្លោ ទាក់ទាញ ស៊ិច​ស៊ី ជាមួយ​នឹង​ឈុតប៊ីគីនី (Bikini) ក្នុង​ក្រសែ​ភ្នែក​បុរស​ៗ។

កញ្ញា ភីយ៉ា វេកា

សម្រស់​ដែល​អំណោយ​ផល​ពី​ធម្មជាតិ កញ្ញា ភីយ៉ា វេកា ត្រូវ​ប៉ាន់​ខ្លាំង​ក្នុង​វិស័យ​បង្ហាញម៉ូត និង​ថត​ស្ពត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ទាំង​ក្នុង​និង​ក្រៅសុ្រក ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន សាប៊ូ Clear, Tripple B និង​ក្រុមហ៊ុន​ស្មាត​ហ្វូន​ហ៊ួរវ័យ, Huawei P10 & P10 Plus ជាដើម។

ជួប​ជាមួយ​និង​អ្នក​សារព័ត៌មាន កញ្ញា ភីយ៉ា វេកា បាន​ឲ្យ​ដឹង​ថា កញ្ញា​ ស្រលាញ់​សិល្បៈ​តាំងពីតូច ហើយ​ចង់​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូត​ដ៏​ល្បី​មួយរូប ដែល​ទីបំផុត​ក្តី​ស្រម៉ៃ​នេះ បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ កញ្ញា​ទទួល​បាន​ឱកាស​ថត​ស្បត​ជា​បន្តបន្ទាប់ ហើយ​ក៏​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូត​ដ៏​ឆ្នើម នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្រៅ​ពី​កិច្ចការងារ​សិល្បៈ​កញ្ញា វេកា មាន​ចំណង់​ចំណូល​ចិត្ត ដើរ​កម្សាន្ត​ថតរូប​និង​វីដេអូ ហើយ​កញ្ញា បាន​លួច​ខ្សឹប​ប្រាប់ថា កញ្ញា​មាន​ជំនួយការ​ពិសេស​សម្រាប់​ថត​រូប​វីដេអូ​ស្អាត​គឺ​ស្មាតហ្វូន Huawei P10។

កញ្ញា​បាន​បន្ថែម​ថា៖“ប្រហែល​ជា​ពុកម៉ែ​បងប្អូន​គិត​ថា​នាង​ខ្ញុំ​ហាក់​ដូច​ជា​ស៊ិចស៊ី​បន្តិច​ហើយ ក្នុង​ឈុតប៊ីគីនី​តែ​តាម​ពិត​ទៅ​ប៊ីគីនី​គឺ​ជា​ឈុត​សម្រាប់​ហែល​ទឹក​ ហើយ​ក៏​ឆ្លៀត​ថត​រូប​លេង​ជាមួយ​មិត្តភកិ្ត​ព្រោះ​ស្រឡាញ់​កាមេរ៉ា​របស់​ស្មាតហ្វូន​Huawei​P10​និង​P10 Plus​ សម្រាប់​បង្ហោះ​ហ្វេសបុក”។ បច្ចុប្បន្ន​កញ្ញា រវល់ និង​មមាញឹក​ជាមួយ​កិច្ចការ​សិល្បៈ ការ​ថតស្ពត បង្ហាញ​ម៉ូត និង​សម្តែង។ ចំពោះ​ទំនាក់ទំនង​ស្នេហា​វិញ កញ្ញា ពុំ​ទាន់​បាន​គិត​គូរ​នៅ​ឡើយ​ទេ ដោយសារ​ចង់​កសាង​កេរ្តិ៍ឈ្មោះ ​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​ល្អ​សិន ចឹង​បុរសៗ ដែល​លួច​បេតី កញ្ញា ភីយ៉ា វេកា កុំ​ទាន់​អស់​សង្ឃឹម!

តោះ​! ទៅ​ទស្សនា​រូបភាព​ស្រស់ស្អាត និង​ស៊ិចស៊ី​របស់​កញ្ញា ភីយ៉ា វេកា ទាំង​អស់គ្នា៖

ដៃគូសហការ

មតិយោបល់
អត្ថបទពេញនិយម