• 2017-06-27 04:23:51
  • ស្ទីលតារា

តារា​ចម្រៀង​ស្រី៣​រូប​ប្រាប់​វិធី​ស្រាស្រ្ត ប្ដូរ​រូប​រាង​ពី​ធាត់​ខ្លាំង​ទៅ​ស្គម​ស្អាត​(វីដេអូ)

  • 2017-06-27 04:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​នីមួយ​ៗ មិន​សុទ្ធ​តែ​មាន​រាង​ស្លីម​ស្អាត​ទាំង​អស់​ទេ មាន​អ្នក​ខ្លះ​ធាត់​ ស្គម​ធាត់ ក្នុង​នោះ​ក៏​មាន​តារា​ចម្រៀង​ស្រី​៣​រូប​ដែល​សម្រេច​បំណង​សម្រក​ទម្ងន់​បាន​សម្រេច​។

ចិត្ត កញ្ជនា៖ តារា​ស្រី​រូប​នេះ​ ប្រាប់​ Sabay ថា​នាង​សម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន​ស្រក់​ទម្ងន់ និង​រូប​រាង​អស់​មួយ​កម្រិត​ហើយ នាង​រំលឹក​ថា​នៅ​អំឡុង​ឆ្នាំ​២០១៤ នាង​បាន​ទម្ងន់​ជាង​៧០​គីឡូ​ តែ​នៅ​មួយ​រយៈ​ចុងក្រោយ​​នេះ ​នាង​ស្រក​សល់​តែ ៦៥​គីឡូ​ប៉ុណ្ណោះ។ ក្នុង​នោះ​នាង​បញ្ជាក់​ថា​រូប​នាង​ មាន​ក្តី​ប្រាថ្នា​ចង់​ស្រក​ជាង​១០​គីឡូ​ទៀត​ ពោល​គឺ​ចង់​បាន​ទម្ងន់​៥៥ ឬ​៥៦​គីឡូ ដើម្បី​មើល​ទៅ​សមសួន​ និង​សុខភាព​ល្អ។​

​​​​រ៉ា បូទី៖ ដោយ​សារ​មាន​ការ​សើច​ចំអក​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ និង​ពិបាក​ក្នុង​ការ​ជ្រើសរើស​សំលៀក​បំពាក់​ ពន្លក​ថ្មី​ប្រចាំ​ផលិតកម្ម​ សាន់ដែ រូប​នេះ​បាន​ធ្វើ​ឲ្យ​ក្ដី​សុបិន​របស់​ខ្លួន​បាន​សម្រេច​ដោយ រូប​នាង​បាន​ស្រក​ពី​ ៨០ មក​ត្រឹម​៥៥​គីឡូ​ក្នុង​រយៈ​ពេល​២​ឆ្នាំ។

អាន៖ បទពិសោធន៍​ស្រក​អស់​២៥គីឡូ​របស់​ រ៉ា បូទី

Alexta Kava៖ ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​ហើយ​ម្ចាស់​បទ "Happy Holiday" ​ដែល​ជា​ស្រី​ស្អាត​មួយ​រូប​ក្នុង​ចំណោម​អ្នក​ចម្រៀង​បទ​តែង​និពន្ធ​ថ្មី។ នាងបាន​ប្រាប់​ពី​វិធី​សាស្ត្រ​ដែល​ធ្វើ​ឲ្យ​នាង​ស្រក់​ទម្ងន់​ពី៥៥ មក​ត្រឹម​៤៥​គីឡូ​ តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​នាង​ថា មាន​៣​ចំណុចសំខាន់​ៗគឺ៖

  • ១ តាំង​ចិត្ត​ និង​ដាក់​ខ្លួនឯង​ថា​ត្រូវ​ធ្វើ​ឲ្យ​បាន 

  • ២ កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ជៀស​វៀង​គ្រឿង​ខ្លាញ់ ផ្អែម នឹង​ជាតិ​ស្រវឹង 

  • ៣ ហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​តិច ៤ថ្ងៃក្នុង​មួយ​សប្ដាហ៍

**អាន៖ Alexta Kava អាច​នឹង​ឈប់​ច្រៀង​ ចាប់​យក​ជំនាញ​ផ្ទាល់​ខ្លួនវិញ

អត្ថបទ៖ សុខណា

មតិយោបល់