• 2017-07-02 04:09:00
  • ស្ទីលតារា

កប់​ណាស់! មួយ​ឈុត​នេះ​ពី Celine Dion តម្លៃ​ដល់​ទៅ​ខ្ទង់​ម៉ឺន​ដុល្លារ

  • 2017-07-02 04:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Celine Dion ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លៀក​ឈុត​សំលៀក​បំពាក់​របស់​ក្រុម​ហ៊ុន​ហ្វេ​សិន​ Balmain តាំង​ពី​ក្បាល​ដល់​ចុង​ជើង​ដែល​មាន​តម្លៃ​ប្រហែល​ជា​ ១០,៦៦០ដុល្លារ​ឯណោះ​ ខណៈ​ដែល​នាង​ចាក​ចេញ​ពី​សណ្ឋាគារ​ Royal Monceau ទីក្រុង​ប៉ារីស។

តារា​វ័យ​៤៩​ឆ្នាំ​រូប​នេះ​បាន​ពាក់​អាវ​ក្រៅ​ Snakeskin Cardigan Coat ដែល​យក​ចេញ​មក​ពី​គំរូ Spring-Summer 2017 ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ ៧,៧៧៣​ដុល្លារ​ឯណោះ។ មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ​ដែល​យក​ចេញពី​គំរូ​ Imminent​ Autumn-Winter 2017 មាន​តម្លៃ​មិន​តិច​ជាង​ ៧៨២ដុល្លារ។​ ហើយ​ដើម្បី​បំពេញ​ឈុត​មួយ​នេះ​នាង​បាន​ពាក់​មួក​​ពណ៌​ខ្មៅជាមួយ​និង​ស្បែក​ជើង​ស្បែក​ពណ៌​ត្នោត​ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ទាក់​ទាញ។

នេះ​គឺ​ជា​ពេល​វេលា​មួយ​រយៈ​ដែល​តារា​ចម្រៀង​ម្ចាស់​បទ​ "My Heart Will Go On” រូប​នេះ​ស្នាក់​នៅ​ប្រទេស​បារាំង​ដោយ​សារ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​នាង​ ដោយ​នាង​មាន​គម្រោង​បន្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​​នៅ​អឺរ៉ុប​ឆាប់ៗ​នេះ៕

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់