
- ច័ន្ទ, 10 កក្កដា 2017 00:40
- ព័ត៌មាន
ខ្លាំងណាស់! Yunho មេក្រុម TVXQ សម្ដែងទាល់តែរហែកខោមួយទំហឹង តែធ្វើមិនដឹង
- ច័ន្ទ, 10 កក្កដា 2017 00:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងណាស់! Yunho មេក្រុម TVXQ សម្ដែងទាល់តែរហែកខោមួយទំហឹង តែធ្វើមិនដឹង
ចន្លោះមិនឃើញ
វិលមកសាជាថ្មីមេក្រុម TVXQ តារាប្រុសទើបបញ្ចប់កាតព្វកិច្ចជាយោធា Yunho បានបង្កើតភាពភ្ញាក់ផ្អើលជាខ្លាំងលើឆាកប្រគំតន្ត្រី “SMTOWN VI” ជាមួយបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា "Drop”។
កាលពីថ្ងៃទី ០៨ ខែកក្កដាកន្លងទៅ អ្វីដែលធ្វើឲ្យអ្នកដែលទៅចូលរួមទស្សនាផ្ទាល់ភ្ញាក់ផ្អើលខ្លាំង ក្រៅពីវត្តមាន និងបទចម្រៀងថ្មីនោះ គឺការសម្ដែងក្បាច់រាំរបស់តារាចម្រៀង Yunho។ ស្របពេលកំពុងសម្ដែង ខោរបស់តារាប្រុស រូបនេះស្រាប់តែរហែកមួយទំហឹង រហូតឃើញសាច់ខាងក្នុង ប៉ុន្តែលោកនៅតែបន្តការសម្ដែងជាធម្មតារហូតដល់ចប់ ហើយក្រោយមកទើបលោកដូរខោថ្មីសម្រាប់បទបន្ទាប់។
យ៉ាងណាមិញនេះ គឺជាឆាកដំបូងដែល ប្រុសសង្ហា Yunho ឡើងសម្ដែង ក្រោយរយៈពេល ២ឆ្នាំដែលលោកបំពេញកាតព្វកិច្ចជាយោធា ហើយត្រលប់មកជាថ្មីនេះ លោកពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនជាមួយបទថ្មីដែលមានចំណងជើងថា "Drop"៕
ចុចអាន៖