• 2017-07-28 08:01:46
  • ជីវិតតារា

Lee Jong Suk នឹងលា​អ្នកគាំទ្រ​​មួយ​រយៈ

  • 2017-07-28 08:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហា​មុខ​គួរ​ឲ្យ​ស្រលាញ់​ Lee Jong Suk នឹង​ត្រូវ​លា​អ្នក​គាំទ្រ​ទាំង​អស់​ចូល​បំពេញ​កាតព្វកិច្ច​ ក្នុង​ជួរ​យោធា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ។

កាល​បរិច្ឆេទ​ ដែល​តារា​សម្ដែង​ Lee Jong Suk តួ​ប្រុស​ដៃ​គូ​តារា​ស្រី​ Bae Suzy ក្នុង​រឿង​ "While You Were Sleeping” ចូល​បំពេញ​កាតព្វកិច្ច​ជា​យោធា​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​ ១០​ ខែ​សីហា​ ឆ្នាំ​២០១៧​នេះ​ហើយ។ ដូចនេះ​មិន​យូរ​មិន​ឆាប់​ ប្រុស​ស្អាត​ Jong Suk នឹង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ធំ​ ដើម្បី​ដក​ឃ្លា​ទៅ​បំពេញ​តួ​នាទី​ដ៏​ចាំ​បាច់​ខាន​មិន​បាន។

ជាក់​ស្ដែង​ក្នុង​ឆ្នាំ​ ២០១៧​នេះ​ មាន​តារា​សម្ដែង​ប្រុស​កូរ៉េ​ជា​ច្រើន​ បាន​ចូល​បំពេញ​កាតព្វកិច្ច​ជា​បន្ត​បន្ទាប់។ យ៉ាង​ណា​មិញ​ កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ តារា​ប្រុស​ Joo Won តួ​ប្រុស​ក្នុង​រឿង​ “Yong Pal” បាន​ចូល​ធ្វើ​ជា​យោធា​ហើយ​ ក្រោយ​បញ្ចប់​ការ​សម្ដែង​ក្នុង​រឿង​ "My Sassy Girl”។

រី​ឯ​តារា​ប្រុស​ ដែល​ប្រជាជន​កម្ពុជា​តែង​ហៅ​ថា​ "ដុង​ហេ” លោក​ Ji Chang Wook ក៏​នឹង​ចូល​បំពេញ​កាតព្វកិច្ច​ឆាប់ៗ​នេះ​ដែរ។ បើ​តាម​គម្រោង​ដែល​បាន​គិត​ទុក​ គឺ​លោក​នឹង​ចាប់​ផ្ដើម​កាតព្វកិច្ច​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​សីហា​ខាង​មុខ​នេះ​ដែរ​ហើយ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

មតិយោបល់