_medium.jpg)
- ពុធ, 2 សីហា 2017 07:05
- ស្ទីលតារា
នឹកស្មានមិនដល់ សុគន្ធ ថេរ៉ាយុ ធ្លាក់ខ្លួនពី Porsche 2014 មកជិះ RX330 ព្រោះ...
- ពុធ, 2 សីហា 2017 07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកស្មានមិនដល់ សុគន្ធ ថេរ៉ាយុ ធ្លាក់ខ្លួនពី Porsche 2014 មកជិះ RX330 ព្រោះ...
ចន្លោះមិនឃើញ
ប្ដូរមកជិះរថយន្ត Posche ស៊េរីឆ្នាំ២០១៤ តម្លៃ៩ ម៉ឺនដុល្លារ មិនបានរយៈពេល២ខែផងស្រាប់តែនៅថ្ងៃនេះ សុគន្ធ ថេរ៉ាយុ បានប្ដូរមកជិះរថយន្ត Lexus Rx330 តម្លៃជាង៣ម៉ឺនដុល្លារអាមេរិក នៅព្រឹកមិញនេះ។
សុគន្ធ ថេរ៉ាយុ បានប្រាប់ Sabay ថា មូលហេតុដែលលោកប្ដូររថយន្ត Posche ស៊េរីឆ្នាំ២០១៤ មកជិះរថយន្ត Lexus Rx330 ដែលមានតម្លៃថោកជាងមុន ដោយសារតែមួយរយៈនេះលោកត្រូវការថវិកា ដើម្បីព្យាបាលជំងឺ ព្រោះពេលឡើងចុះព្យាបាលជំងឺនៅប្រទេសថៃម្ដងៗ ខ្លួនចំណាយមិនក្រោមខ្ទង់ពាន់ដុល្លារនោះទេ។
“បាទបង RX 330 នេះខ្ញុំទិញតម្លៃ៣១៣០០ ដុល្លារ មូលហេតុដែលប្ដូរ ព្រោះមួយរយៈនេះខ្ញុំត្រូវការលុយឡើងចុះ មើលជំងឺខ្ញុំបង ព្រោះដូចបងដឹងស្រាប់ហើយខ្ញុំត្រូវឡើងចុះប្រទេសថៃ មួយជើងៗ មិនអស់តិចជាងមួយពាន់ដុល្លារឡើយ "។ សុគន្ធ ថេរ៉ាយុ លើកឡើងដូច្នេះ៕