• 2017-08-09 02:15:11
  • ស្ទីលតារា

ភ្ញាក់​ផ្អើល​​ ពេល​ដឹង​ពី​តម្លៃ​វះកាត់​កែ​ដើម​ទ្រូង​២​ដង​របស់​​ ប៉ុបពី

  • 2017-08-09 02:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​ខួប​កំណើត​ប្អូន​ស្រី​ម្ចាស់​​ផលិតកម្ម​ JH លោក​ ខន រ៉ាម៉ន ហៅ​ យូអ៊ីន កាល​ពី​យប់​មិញ​​ ប៉ុប​ពី​ ដែល​ជា​ភ្ញៀវ​កិត្តិយស​​ចូល​រួម​កម្មវិធី​ខាង​លើ​បាន​​ប្រាប់ Sabay ថា​ មុន​​​បាន​ដើម​ទ្រូង​ធំ​ស្រស់​ស្អាត​ដូច​ពេល​បច្ចុប្បន្ន​នេះ​ខ្លួន​បាន​ឆ្លង​កាត់​ការ​វះកាត់​២​លើក​មក​ហើយ​។

តារា​សម្ដែង​ភេទ​ទី​៣​រូប​នេះ​បន្ត​ថា​៖"មុន​ពេល​ខ្ញុំ​បាន​ត្រឹម​ទ្រូង​ធំ​ស្រស់​ស្អាត​ដូច​សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ​បាន​ចំនួន​២​ដង។ ក្នុង​១​ដង​ត្រូវ​ចំណាយ​អស់​៣ ពាន់​ ទៅ​៤ ពាន់​ដុល្លារ​ និយាយ​ទៅ​ទាំង​២​ ដង​ហ្នឹង​សរុប​ទៅ​អស់​ ៦ ទៅ ៧ ពាន់​ដុល្លារ​(៦០០០) ​ហើយ​ យើង​​ចំណាយ​ច្រើន​តែ​អាច​ប្រើ​ប្រាស់​អស់​មួយ​ជីវិត​មិន​ប៉ះពាល់​ដល់​សុខ​ភាព​ទេ​"។

ការ​វះកាត់​ដើម​ទ្រូង​ជា​លើក​ទី​២​នេះ​ ប៉ុបពី គ្មាន​បំណង​ទៅ​កែ​កុន​បន្ថែម​ទៀត​​នៅ​ប្រទេស​ថៃ​នោះ​ទេ​ ព្រោះ​​នាង​គិត​ថា​ទំហំ​ដើម​ទ្រូង​សព្វ​ថ្ងៃ​នេះ​​ស្រស់​ស្អាត​ធំ​ល្មម​ហើយ​មិន​តូច​មិន​ធំ៕

​​​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម