• 2017-08-23 23:28:00
  • ស្ទីលតារា

Mariah Carey ត្រូវ​គេ​រិះ​គន់​ចំ​ៗ​ ថា​ប្រើ​កម្មវិធី Photoshop ដើម្បី​កែ​រាង​សម្រាប់​ក្រប​ទស្សនាវដ្ដី​​!

  • 2017-08-23 23:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​កំពូល​តារា​ចម្រៀង Mariah Carey ត្រូវ​បាន​គេ​រិះ​គន់​កប់​កប់ទាក់​ទង​នឹង​រូប​ភាព​ដែល​នាង​បាន​បង្ហាញ​លើ​ក្រប​ទស្សនាវដ្ដី​ថ្មី ដែល​មើល​ទៅ​រាង​ស្គម​​ស្អាត​មិន​ដូច​ជា​រាង​រៅ​ដែល​គេ​ទើប​ប្រទះ​ឃើញ​នាង​នៅ​ខាង​ក្រៅ​កាល​ពី​យប់​ថ្ងៃ​អង្គារ។

Mariah Carey ពេល​គេ​ប្រទះ​ឃើញ​យប់​ថ្ងៃ​អង្គារ

តារា​វ័យ​ ៤៧​ឆ្នាំ​នេះ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​កម្មវិធី Photoshop ដើម្បី​កែប្រែ​រាង​រៅ​នាង​ សម្រាប់​គម្រប​ទស្សនាវដ្ដី​ថ្មី​ឈ្មោះ PAPER Magazine។

រូប​ភាព​ដែល​ត្រូវ​គេ​រិះ​គន់

អ្នក​គាំទ្រ​ជា​ច្រើន​បាន​យក​រូប​ថត​គម្រប​ទស្សនាវដ្ដី​នោះ​មក​ ប្រៀប​ធៀប​ជាមួយ​រូប​រាង​ដែល​គេ​ថត​នាង​ខណៈ​ពេល​សម្ដែង​នៅ​ Las Vegas កាល​ពី​ខែ​មុន​ផង​ដែរ​ ដែល​មើល​ទៅ​គឺ​ខុស​គ្នា​ទាំង​ស្រុង។

រូប​រាង​ Mariah Carey ពេល​សម្ដែង​នៅ Las Vegas

​អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ផ្សេង​ៗ​គ្នា​ថា​តើ​ ហេតុអ្វី​បាន​ជា Mariah ចាំ​បាច់​ត្រូវ​ធ្វើ​បែប​នេះ​ព្រោះ​រូប​រាង​ធាត់​រឺ​ស្គម​មិន​មែន​ជា​បញ្ហា​នោះ​ទេ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ក៏​បាន​ថា​ឲ្យ​នាង​ចំ​ៗ​ថា បើ​សិន​ជា​ចង់​បាន​រូប​រាង​ស្រឡូន​ស្អាត​ ហេតុ​អ្វី​ក៏​មិន​ទៅ​ហាត់​ប្រាណ​ (Gym) តើ​ធ្វើ​បែប​នេះ​ដើម្បី​អ្វី?

ហើយ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​នាង​ត្រូវ​គេ​រិះ​គន់​រឿង​ប្រើ​ប្រាស់ Photoshop នោះ។ កាល​ពី​ឆ្នាំ ២០១៥ នាង​ក៏​ត្រូវ​គេ​រិះ​គន់​ម្ដង​ដែរ​ពេល​ថត​រូប​គម្រប​អាល់ប៊ុម "#1 to Infinity"៕

រូប​ភាព​កាល​ពី​ឆ្នាំ ២០១៥ ដែល​ធ្លាប់​ត្រូវ​គេ​រិះ​គន់

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់