• 2017-08-30 07:09:06
  • ស្ទីលតារា

ទិដ្ឋភាព​ ថន លក្ខិណា​ ឡើង​វីឡា​ថ្មី​យ៉ាង​ស្រស់​ស្អាត​នៅ​ព្រឹក​មិញ​នេះ​

  • 2017-08-30 07:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​តារា​សម្ដែង​ និង​ជា​ពិធី​ការិនី​ ថន លក្ខិណា បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​យ៉ាង​ស្រស់​ស្អាត​។ ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នេះ​ដែរ​​ក៏​មាន​ការ​ចូល​​ពី​អ្នក​នាង ថន តារា ដែល​ជា​បង​ស្រី​នាង​​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ផង​ដែរ​។ ​នេះ​បើ​តាម​ ថន លក្ខិណា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​។

ក្រោយ​ពី​ឃើញ​វីឡា​យ៉ាង​ស្រស់​ស្អាត​ ថន លក្ខិណា បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនាង​សង្គម​រួច​មក​មិត្ត​ភក្តិ​សិល្បៈ​មួយ​ចំនួន​មាន​អ្នក​នាង ខាត់ សុឃីម សុវត្ថិឌី ធារិកា អ្នកនាង ចន ច័ន្ទលក្ខិណា និង​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត​បាន​​ចេញ​មុខ​ជួយ​អប់​អរ​សាទ័រ​នាង​ផង​ដែរ​ និង​បាន​ជូន​ពរ​ឲ្យ​រក​ស៊ី​​ទទួល​ទាន​មាន​បាន​ក្នុង​ទ្រនំ​ដ៏​ស្កឹមស្កៃ​​មួយ​នេះ​។

ទាក់​ទង​ការ​ឡើង​គេហដ្ឋាន​ថ្មី​នេះ​​ ថន លក្ខិណា មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​ ទូរស័ព្ទ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​៕

ទស្សនា​ទិដ្ឋភាព​ ថន លក្ខិណា ឡើង​វីឡា​យ៉ាង​ស្កឹមស្កៃ​នៅ​ព្រឹក​មិញ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​​​

វីឡា​ថ្មី​ ថន លក្ខិណា

​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបភាព៖ Facebook

មតិយោបល់