
- 2017-09-07 23:25:00
- ស្ទីលតារា
មិនធម្មតា! ម៉ូដសក់ ខេមរៈ សិរីមន្ត ធ្វើឲ្យតារាសម្ដែង៥រូប ផ្ទុះសង្គ្រាមពាក្យសំដីដាក់គ្នា
- 2017-09-07 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ម៉ូដសក់ ខេមរៈ សិរីមន្ត ធ្វើឲ្យតារាសម្ដែង៥រូប ផ្ទុះសង្គ្រាមពាក្យសំដីដាក់គ្នា
ចន្លោះមិនឃើញ
ម៉ូដសក់ថ្មីរបស់ ខេមរៈ សិរីមន្ត បានធ្វើឲ្យតារាចម្រៀង និងសម្ដែងប្រុសស្រី ៥ រូបផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នាទៅវិញទៅមក ព្រោះតែមិនពេញចិត្តទៅលើតារាចម្រៀង ម៉ៃ សុគន្ធ ដែលបានរិះគន់ទៅលើម៉ូដសក់ ខេមរៈ សិរីមន្ត ថាចម្លងម៉ូដតាម Justin Bieber ។
ក្រោយពីតារាចម្រៀង ម៉ៃ សុគន្ធ រិះគន់ ទៅលើម៉ូដសក់ ខេមរៈ សិរីមន្ត ភ្លាម តារាសម្ដែងប្រុសស្រីទាំង៤រូបចេញមុខផ្ទុះប្រតិកម្មជំនួសបងប្រុស ខេមរៈ ស្រីពៅ ក្នុងនោះមាន៖ ដេនី ក្វាន់ ហេង នរៈក្កដា វីជេ អាឡាស្កូ និង ដួង តារាផាឌីន ដោយពួកគេបានលើកឡើងស្រដៀងគ្នាថា មិនយល់ពី ម៉ៃ សុគន្ធ នោះទេ ហេតុអ្វីចូលចិត្តទើសអ្នកសិល្បៈគ្រប់គ្នាបែបនេះ ចុះត្រង់ខ្លួនជាតារាចម្រៀង យកបទថៃមកច្រៀងគេជេរឡើងពេញប្រទេសហើយ នៅមិនដឹងខ្លួនទៀត។
ទោះបីជាមានប្រតិកម្មពីតារាសម្ដែងទាំង៤រូប ខាងលើក្ដី តែ ម៉ៃ សុគន្ធ បានផ្ទុះប្រតិកម្មមកវិញ វាយប្រហារទៅលើ ហេង នរៈកក្កដា តែម្នាក់ប៉ុណ្ណោះនៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ដោយបង្កើតជាសង្គ្រាមពាក្យសំដីបាញ់គ្នាទៅវិញទៅមក។ចំណែកឯតារា៣នាក់ផ្សេងទៀត លោកហាក់បីដូចជាមិនអើពើ និងតបតទៅវិញនោះទេ។