
- 2017-09-18 04:16:02
- ស្ទីលតារា
ថៃចុះព្រោងព្រាតរឿងក្មួយស្រី ដេនី ក្វាន់ មុខដូច Yaya តែបែរជាថាជាវៀតណាមទៅវិញ
- 2017-09-18 04:16:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃចុះព្រោងព្រាតរឿងក្មួយស្រី ដេនី ក្វាន់ មុខដូច Yaya តែបែរជាថាជាវៀតណាមទៅវិញ
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ មានបណ្ដាញផ្សព្វផ្សាយជាច្រើនក្នុងប្រទេសកម្ពុជា តែងបង្ហោះរូបក្មួយស្រីជាទីស្រឡាញ់របស់ តារាសិចស៊ី ដេនី ក្វាន់ ស្របពេលមានការភ្ញាក់ផ្អើលថា នាងតូចរូបនេះមានមុខដូច តារាសម្ដែងថៃដ៏ល្បី Yaya Urassaya។
ធ្លាប់តែមានសារព័ត៌មានក្នុងស្រុកចុះផ្សាយហូរហែ តែពេលនេះកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀតនោះ គឺវិបសាយព័ត៌មានថៃមួយឈ្មោះ UpYim បានសរសេរព័ត៌មានពីក្មួយស្រីរបស់ កញ្ញា ដេនីក្វាន់ ដោយបានកោតសរសើរនឹងសម្រស់ក្មេងតូចនេះ ទាំងគួរឲ្យស្រឡាញ់ ទាំងស្អាត ព្រមទាំងបាននិយាយថា នាងពិតជាដូច Yaya មែន។
ចូលដល់ចំណុចមួយទៀត ដូចជាកាន់តែមានការចាប់អារម្មណ៍ទៅទៀត គឺក្នុងអត្ថបទនោះ មិនបានសរសេរថា នាងតូចនេះជាជនជាតិខ្មែរទេ បែរជានិយាយថា គឺជាជនជាតិវៀតណាមទៅវិញ។ មកដល់ត្រង់នេះ បានបង្កជារឿងថ្មីមួយទៀត ដែលនាំឲ្យមានចម្ងល់ និងចោទសួរពីមិត្តអ្នកអានមួយចំនួនថា តើក្មេងតូចមុខកូនកាត់រូបនេះពិតជាកូនខ្មែរពិត ឫជាជនជាតិវៀតណាម?