- 2017-09-24 02:16:19
- ស្ទីលតារា
ច្នៃជិត៤០០ម៉ូដ រំដួលលិចទឹករកឃើញមកុដដែលខ្លួនពេញចិត្តបំផុត
- 2017-09-24 02:16:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្នៃជិត៤០០ម៉ូដ រំដួលលិចទឹករកឃើញមកុដដែលខ្លួនពេញចិត្តបំផុត
ចន្លោះមិនឃើញ
តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ រំដួលលិចទឹកបានច្នៃម៉ូដសម្លៀកបំពាក់ និងមកុដប្លែកៗ មិនតិចជាង៣០០ម៉ូដទេ មានទាំងច្នៃពីបន្លែ ផ្លែឈើ សាច់ សំរាមជាដើម តែរំដួលទើបតែរកឃើញម៉ូដដែលខ្លួនពេញចិត្តបំផុត។
រំដួលលិចទឹកបានថ្លែងប្រាប់ Sabay ថា ម៉ូដដែលខ្លួនច្នៃឡើងតាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន គឺសុទ្ធតែស្រស់ស្អាត និងមានអត្ថន័យទាក់ទាញចិត្តទាំងអស់។ តែទើបតែថ្មីៗនេះទេ ដែលមកុដដ៏ស្រស់ស្អាតមួយបានធ្វើឱ្យខ្លួនពេញចិត្តបំផុត។ អ្នកជំនាញផាត់មុខរូបនេះ បញ្ជាក់ថាម៉ូដដែលខ្លួនពេញចិត្តបំផុតនោះគឺ"មកុដរត្នរំដួល" ។ មកុដមួយនេះរំដួលចំណាយពេល និងកម្លាំងកាយចិត្តមិនតិចទេទម្រាំបានចេញជារូបរាងដ៏ស្រស់ស្អាតនេះ។
"ម៉ូដដែលខ្ញុំស្រលាញ់ពេញចិត្តជាងគេបំផុតគឺ"មកុដរត្នរំដួល” ខ្ញុំស្រលាញ់វាខ្លាំងមែនទែន។ ទម្រាំបានម៉ូដនេះចេញមួយ យើងធ្វើការច្រើនណាស់ ខ្ញុំធ្វើវាពិបាកមែនទេ ខ្ញុំត្រូវអត់ងងុយទៅទិញផ្ការំដូល តាំងពីកំពង់សោម ដល់សៀមរាបទាំងយប់ ដល់ព្រឹកឡើងផ្ការំដួលខូចអស់ទៀត ខ្ញុំត្រូវរកផ្ការំដួលម្ដងទៀតទម្រាំបាន ដល់យកមកអត់គ្រប់ទៀត។ ហេតុតែស្រលាញ់ជាងគេនោះ ព្រោះតែវាតំណាងឱ្យឈ្មោះខ្ញុំផង"។
មកុដរត្នរំដួលនេះ ច្នៃចេញពីស្លឹកទ្រាំង និងផ្ការំដួល។ មកុដនេះត្រូវបានរំដួលលិចទឹកគ្រងចូលរួមក្នុងកម្មវិធី "មួយម៉ឺនអាល័យ” និងការសម្ដែងល្ខោនខោល៣តំបន់រួមគ្នាក្រោយប្រធានបទ "ជីវិតល្ខោនខោល”។