• 2017-09-24 04:00:38
  • ស្ទីលតារា

មក​ដឹង​មូលហេតុ និងតម្លៃ​ពត់​ធ្មេញ​របស់តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ប៉ុន្មាន​រូប​នេះ​បន្ដិច​មើល៍!

  • 2017-09-24 04:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​​តែធ្មេញពីកំណើតមិនស្មើគ្នាល្អ និង​ចង់​បាន​រូប​សម្រស់​ស្រស់​​ស្អាត​​ តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​៣​រូប​ សម្រេច​ចិត្ត​ចំណាយ​ថវិកា​ទៅ​ពត់​ធ្មេញ​ ដោយ​ក្នុង​ម្នាក់ៗ​ចំណាយ​មិន​ក្រោម​ខ្ទង់​ពាន់​ដុល្លារ​ឡើយ​។

តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ទាំង​៣​រួម​មាន​៖​

១/ អតីត​បេក្ខភាព Cambodian Idol រដូវ​កាល​ទី១​ សុវត្ថិឌី ធារីកា បាន​ចំណាយ​លុយ​អស់​​ ២ ៥០០ ដុល្លារ​អាមេរិក​​ក្នុង​ការ​ពត់​ធ្មេញ​។ មូល​ហេតុ​ដែលនាងសុខចិត្តចំណាយលុយអស់​ច្រើន​បែប​នេះ​ដោយសារ​តែ​ធ្មេញ​នាង​ច្រពើស​ច្រើន ត្រូវ​វះកាត់​ថ្គាម​ដើម្បី​ពត់​ធ្មេញ​ចេញ​មក​ឲ្យ​ស្រស់​ស្អាត​។​​​​​​​

២/ចំណែក​ឯ​តារា​សម្ដែង​មាន​រាង​ស្រលូន​ សាឡាត់ ស្រីឡាង វិញ​​​ នាង​បាន​ចំណាយ​ថវិកា​អស់​ ១ ៥០០ ដុល្លារ​អាមេរិក​​ក្នុង​ការ​ពត់​ធ្មេញ​ ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​។

៣/បើ​និយាយ​ពី​តារា​សម្ដែង​ PeyPey Dy វិញ​ក៏​មិន​អន់​​ប៉ុន្មាន​ដែរ​ លោក​ហ៊ាន​ចំណាយ​លុយ​​អស់​ ២ ០០០ ដុល្លារ​អាមេរិក​​ទៅ​ពត់​ធ្មេញ​ ដើម្បីបានធ្មេញស្មើគ្នា។​​

រូបពត់ធ្មេញហើយ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម