• 2017-10-08 07:55:52
  • ស្ទីលតារា

រំដួល​លិច​ទឹក​ គ្រង​ឈុត ​រ័ត្ន​រំដួល ទៅ​បង្ហាញ​ដល់​ឡាវ

  • 2017-10-08 07:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ដែល​ល្បី​ខាង​​ពូ​កែ ច្នៃ​វត្ថុ​ផ្សេង​ៗ​ធ្វើ​ជា​សម្លៀក​បំពាក់​ប្លែក​ៗ រំដួល​លិច​ទឹក បាន​គ្រង​ឈុត​មួយ​ឈ្មោះ​ រ័ត្ន​រំដួល ដែល​ផលិត​ពី​ស្លឹក​ទ្រាំង និង​ស្លឹក​ត្នោត ទៅ​បង្ហាញ​ដល់​សិល្បករ​ជា​ច្រើន​តំបន់​ក្នុង​ប្រទេស​ឡាវ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​កោត​សរសើរ​ទៀត​ផង។

ការ​បង្ហាញ​នេះ គឺ​ធ្វើ​ឡើង​រួម​គ្នា​ជា​មួយ​​កម្មវិធី​អាហារូបករណ៍​មួយ​ដែល​រូប​នាង​ទទួល​បាន​ដើម្បី​ទៅ​សិក្សា​នៅ​ទី​នោះ។ អាហារូបករណ៍​នោះ​គឺ​ រំដួល ទទួល​បាន​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​​អង្គការ​សិល្បៈ​ខ្មែរ​អមត ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​ទស្សនៈ​ វប្បធម៌​ ជុំវិញ​តំបន់​មេគង្គ។

រំដួល បញ្ជាក់​ថា អាហារូបករណ៍​នេះ​មាន​រយៈ​ពេល​១​ឆ្នាំ និង​មាន​៤​វគ្គ​សិក្សា ដែល​វគ្គ​១​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ វគ្គ២ នៅ​បាត់ដំបង វគ្គ​៣​នៅ​ប្រទេស​ឡាវ ដែល​ខ្លួន​ទើប​តែ​ទៅ​​មក​វិញ​នៅ​ថ្ងៃ​នេះ និង​វគ្គ​ចុង​ក្រោយ​ គឺ​នឹង​ត្រៀម​ធ្វើ​ឡើង​ក្នុង​ខេត្ត​កំពត ហើយ​អាហារូបករណ៍​នេះ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ​​

រំដួល​ បញ្ជាក់​ថា​ ឱកាស​ចេញ​ទៅ​សិក្សា​ស្វែង​យល់​ពី​ទស្សនៈ វប្បធម៌​ជុំវិញ​តំបន់​មេគង្គ​នេះ មិន​មែន​មាន​ត្រឹម​តែ​រូប​គេ​ម្នាក់​ទេ។ សិល្បករ​ទាំង​អស់​ដែល​ទៅ​ចូល​រួម​កម្មវិធី​ខាង​លើ​នេះ​មាន​សរុប​​៥​រូប​ ដែល​តំណាង​៥​ខេត្ត គឺ​សៀមរាប កំពង់ធំ​ កំពត បាត់ដំបង និង​ភ្នំពេញ​ ដែល​មាន​រំដួល​ជា​តំណាង​ផ្ទាល់​តែ​ម្ដង​។

ក្នុង​ដំណើរ​លើក​នេះ​ រំដួល និង​ក្រុម​បាន​​ទៅ​ផ្លាស់​ប្ដូរ​បទពិសោធន៍​ជា​មួយ​សិល្បករ​ឡាវ​នៅ​ក្នុង​ក្រុង​ធំៗ​២ គឺ ក្រុង​វៀងចន្ទន៍ និង​ហ្លួងព្រះបាង ដោយ​ទទួល​បាន​ជោគជ័យ​ និង​ការ​កោត​សរសើរ​ជា​ច្រើន​ ព្រោះ​អ្នក​ទាំង​៥​សុទ្ធ​តែ​ជា​សិល្បករ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ប្រចាំ​ខេត្ត​នីមួយៗ៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី