- 2017-10-27 02:09:27
- ជីវិតតារា
បេប៊ី មិនភ្លេចបណ្ដាំឪពុកទោះរវល់ការងារសិល្បៈ
- 2017-10-27 02:09:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេប៊ី មិនភ្លេចបណ្ដាំឪពុកទោះរវល់ការងារសិល្បៈ
ចន្លោះមិនឃើញ
នៅក្នុងពិធីបុណ្យគម្រប់ខួប៣ ឆ្នាំចំពោះការបាត់បង់លោកឪពុកកាលពីម្សិលមិញនេះស្រីស្អាត ជុំ រចនាពេជ្រ ហៅ បេប៊ី បានលើកឡើងថា ទោះបីជានាងជាប់រវល់ជាមួយការងារសិល្បៈក្ដីតែខ្លួនមិនដែលភ្លេចបណ្ដាំអ្នកមានគុណអំឡុងពេលនៅមានជីវិតឡើយ។
ឪពុករបស់នាងបានផ្ដាំផ្ញើថា ទោះបីជាការងារសិល្បៈរវល់យ៉ាងណាក៏ដោយ ដាច់ខាត មិនត្រូវបោះបង់ការសិក្សាចោលឡើយ ទាំងពីរហ្នឹងត្រូវឲ្យដើរទន្ទឹមគ្នា ព្រោះអាជីពជាអ្នកសិល្បៈមិនស្ថិតស្ថេរយូរអង្វែងនោះទេ។ ដូច្នេះមានតែការរៀនសូត្រទេទើបធ្វើឲ្យជីវិតភ្លឺថ្លា និងស្រស់បំព្រង។
បេប៊ី រៀបរាប់ថា៖"មកដល់ពេលនេះ ខ្ញុំធ្វើបានតាមបណ្ដាំគាត់ហើយបង ព្រោះខ្ញុំបានចូលសិក្សាឆ្នាំទី១ នៅសកលវិទ្យាល័យភ្នំពេញ អន្តរជាតិ ឆ្នាំទី១ ផ្នែក Bussines ហើយខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យចប់ថ្នាក់បរិញ្ញាបត្រ"។
នៅក្នុងពិធីបុណ្យគម្រប់ខួប៣ ឆ្នាំលោកឪពុកល្ងាចមិញនេះ បេប៊ី បានអញ្ជើញភ្ញៀវសិល្បៈឲ្យចូលរួមចំនួន ២០ តុ ក្នុងនោះក៏មានអ្នកសិល្បៈជាច្រើននាក់មកចូលរួមផងដែរ៕