• 2017-11-02 02:14:38
  • ស្ទីលតារា

Wow! សុគន្ធ ថេរ៉ាយុ ទិញ​ឡាន​តម្លៃជិត​ ២០ម៉ឺនដុល្លារ

  • 2017-11-02 02:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង លោក សុគន្ធ ថេរ៉ាយុ កាល​ពី​ថ្ងៃ​ទី១ ខែ វិច្ឆិកា​ ឆ្នាំ ២០១៧ កន្លង​ទៅ បាន​ទៅ​ទិញ​​​រថយន្ត​​ទំនើប​មួយ​គ្រឿង​មាន​តម្លៃ​ជិត​ ២០ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ប្រភព​ពី​ម្ចាស់​​ហាង​រថយន្ត​ដែល តារា​ចម្រៀង​រូប​នេះ​ទៅ​ទិញ ប្រាប់Sabay។

លោក នាគ សូណា ដែល​​​អ្នក​សិល្បៈ​ភាគ​ច្រើន​ស្គាល់​យ៉ាង​ច្បាស់​​ថា ជា​ថៅកែ ទិញ​លក់​រថយន្ត នៅ​ក្នុង​សង្កាត់​ទឹក​ល្អ​៣ ខណ្ឌ​ទួលគោក បាន​ប្រាប់​ថា រថយន្ត​ដែល​លោក សុគន្ធ ថេរ៉ាយុ នោះ គឺ​ម៉ាកLand Cruiser 2017 ដោយ​លោក​ទើប​តែ​នាំ​ចូល​​មក​ដល់​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​​មាន​ការ​កុម្ម៉ង់ ។

ថៅកែ​លក់​រថយន្ត​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា រថយន្ត​ខាង​លើ​លោក​បាន​លក់​ឲ្យ​លោក សុគន្ធ ថេរ៉ាយុ ក្នុង​តម្លៃ ១៥៨ ០០០ ដុល្លារ ដោយ​តម្លៃ​នេះ​លោក​បាន​លក់​បញ្ចុះ​យ៉ាង​ពិសេស ត្បិត​អី​អ្នក​ទាំង​២បាន​រាប់​អាន​គ្នា​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក នាគ សូណា បាន​លើក​ឡើង​ថា ដោយ​​ខ្លួន​​ស្គាល់​តារា​ច្រើន​ ហើយ​មាន​ទំនាក់ទំនង​ល្អ​ផង​នោះ ដូច​នេះ​មិនមែន​មាន​តែ​លោក សុគន្ធ ថេរ៉ាយុ ដែល​ធ្លាប់​មក​ទិញ រថយន្ត​នៅ​កន្លែង​លោក ពោល គឺ​មាន​តារា​ច្រើន​ផ្សេង​ទៀតដូច​ជា លោក ម៉ាហាជី ឆៃលីដាឡែន និង​តារា​មួយ​ចំនួន​ទៀត តែ​សាមី​ខ្លួន​​សូម​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ។

ជុំ​វិញ​ការ​ទិញ​រថយន្ត​ថ្មី​ខាង​លើ​នេះ Sabay មិន​អាច​សុំ​ការ​បញ្ជាក់​​បន្ថែម​​ពី លោក សុគន្ធ ថេរ៉ាយុ បាន​ទេ ព្រោះ​ទូរសព្ទ​របស់​លោក ខល​ចូល​មិន​មាន​អ្នក​ទទួល។

ជាកស្ដែង​ សម្រាប់​ថយន្ត​ Lexus RX330 លោក​ទើប​តែ​ដូរ​កាល​ពី​អំឡុង​ខែសីហា​កន្លងទៅ បន្ទាប់​ពី​ រថយន្ត Porsche ស៊េរី​ឆ្នាំ​ ២០១៤។ មូលហេតុ​ដែល​នាំឲ្យ​តារា​ប្រុស​រូប​នេះ​ សម្រេច​ប្ដូរ​ គឺ​ដោយសារ ពេលនោះលោក​ត្រូវ​ការ​ថវិកា​ ដើម្បី​ព្យាបាល​ជំងឺ​។

ទាក់ទង​នឹងចំណុចនេះ​ សុគន្ធ ថេរ៉ាយុ ធ្លាប់​បាន​ប្រាប់​ថា តាំង​ពី​ចូល​ប្រឡូក​សិល្បៈ​មក ខ្លួន​ធ្លាប់​បាន​ប្ដូរ​រថយន្ត​អស់​ជិត​១០ គ្រឿង​ហើយ​ រថយន្ត​ទី១ Corolla 95 ទី២​ Lexus RX 300 ទី៣ Lexus LX470 ទី៤ Camry 2009 ទី៥ Lexus RX350 ​ទី៦ Lexus LX 570 ទី៧ RX 330 ទី៨ Porsche 2014 និង ទី៩ Land Cruiser 2017

ចុចអាន៖

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់