• 2017-11-08 05:14:56
  • វីដេអូ

Miss Global កម្ពុជា​ត្រៀម​ខ្លួន​យ៉ាង​ណា​ខ្លះ​ ដើម្បីដណ្តើម​មកុដ?(វីដេអូ)

  • 2017-11-08 05:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា យស ប៉ូលីណា ដែល​ជា​បេក្ខនារី Miss Global តំណាង​កម្ពុជា​បាន​រៀប​រាប់​ពី​ការ​ត្រៀម​ខ្លួន និង​ក្ដី​សង្ឃឹម​របស់​ខ្លួន​ក្នុង​ការ​ដណ្ដើម​យក​មកុដ​​របស់ Miss Global ប្រចាំ​ឆ្នាំ​នេះ។

មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​ខ្មែរ ស្រី​ស្អាត​ដែល​ទទួល​បាន​តំណែង​ជា​បវរកញ្ញា​តំណាង​កម្ពុជា​ឆ្នាំ​​នេះ​ប្រាប់​ថា​ ក្រោយ​​មក​ដល់​ប្រទេស​ទឹក​ដី​ប្រកួត​នាង​បាន​ត្រៀម​ការងារ​ហ្វឹក​ហាត់​ជា​ច្រើន​ជា​មួយ​ក្រុម​បវរកញ្ញា​មក​ពី​ច្រើន​ប្រទេស​ផ្សេង​ទៀត លើ​ការ​រាំ​របាំ និង​ដើរ​ម៉ូដ​ជា​ដើម។ នាង​បញ្ជាក់​ថា មិន​មែន​ទើប​តែ​ហ្វឹក​ហាត់​នៅ​ពេល​នេះ​ទេ តាំង​ពី​មុន​មក​​ម្ល៉េះ នាង​បាន​ត្រៀម​ខ្លួន​លើ​​លើ​វិញ្ញាសា​ជា​ច្រើន​ស្រេច​ហើយ។

ចំពោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​ជយលាភី​វិញ ប៉ូលីណា លើក​ឡើង​ថា៖ "ខ្ញុំ​ពិត​ជា​មិន​ចង់​និយាយ​ទេ​ពី​ភាគរយ​ដែល​ខ្ញុំ​សង្ឃឹម​ថា​ទទួល​បាន​ជយលាភី​​នោះ​ទេ ព្រោះ​បេក្ខភាព​ទាំង​អស់​សុទ្ធ តែ​ស្អាតៗ និង​ឆ្លាត និង​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន"។ កូន​ខ្មែរ​វ័យ​២៥​ឆ្នាំ​ខាង​លើ​​ យល់​ថា​ ការ​ប្រកួត​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​នាង​ តែ​រូប​នាង​​មិន​ដែល​មាន​ការ​រំពឹង​ទុក​អ្វី​នោះ​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​មិន​អាច​ទាយ​ថា​អ្នក​ណា​នឹង​ឈ្នះ​ឡើយ​ សូម្បី​តែ​នាង​ក៏​មិន​ដឹង​ដូច​គ្នា។ ​

យស ប៉ូលីណា គឺ​ជា​ជនជាតិ​ខ្មែរ ដែល​ចាប់​កំណើត​លើ​ទឹក​ដី​អាមេរិក​ ដោយ​​ឪពុក​ម្ដាយ​របស់​ខ្លួន​ផ្លាស់​​ទី​លំនៅ​​​ទៅ​ទីនោះ​មុន​ថ្ងៃ​រំដោះ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ប្រើ​ប្រាស់​ភាសា​ជាតិ​បាន​ល្អ។ ដោយ​សារ​តែ​នាង​បាន​ស្វែង​យល់ និង​មាន​ចំណេះ​​​​​​​ដឹង​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​​ខ្មែរ​យ៉ាង​​ល្អ​ប្រសើរ ទើប​រូប​នាង​មាន​សិទ្ធ​តំណាង​កម្ពុជា​ចូល​រួម​កម្មវិធី​លំដាប់​ថ្នាក់​អន្តរជាតិ​នេះ៕

អត្ថបទ៖ សុខណា

មតិយោបល់