• 2017-11-08 23:30:00
  • ស្ទីលតារា

អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​ខ្លាំងពេល​ឃើញរូបរាងតារា​ចម្រៀង​ Mariah Carey បច្ចុប្បន្ន

  • 2017-11-08 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​ តារា​ចម្រៀង​ Mariah Carey ​បាន​វះ​កាត់​សម្រក​រាង​របស់​ខ្លួន​បន្ទាប់​ពី​មាន​មតិ​រិះ​គន់​ពី​រូបរាង​របស់​នាង​ច្រើន។

ប្រ​ភព​មួយ​បាន​និយាយ​ថា​តារា​ស្រី​ម្ចាស់​បទ "We Belong Together” រូប​នេះ​បាន​វះ​កាត់​ស្រោម​ក្រពះ​កាល​ពី​ខែ​តុលា​ដែល​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត​ផ្នែក​វះ​កាត់​ដ៏​ល្បី​មួយ​រូប​នៅរដ្ឋ LA ។

តាម​ប្រភព​មួយ​បាន​ប្រាប់ Page Six ថា៖ “Mariah តែង​ពេញ​ចិត្ត​នឹង​រូប​រាង​របស់​នាង ប៉ុន្តែ​​នៅ​រដូវ​ក្ដៅ​នេះ ស្របពេល​កម្មវិធី Caesars Palace បាន​ផ្អាក​ហើយ​មួយ​រយៈ ដូចនេះ​នាង​ក៏​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​លោក​ Lionel Richie តែ​ម្ដង។ នាង​ចាប់​ផ្ដើម​កត់​សម្គាល់​ថា​ ខ្លួន​ហាក់​ពិបាក​ក្នុង​ការ​រាំ។ ជាមួយ​គ្នា​នោះ​ Mariah ក៏​ទទួល​បាន​មតិ​រិះ​គន់​ជា​ច្រើន​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​រូប​រាង​របស់​នាង”។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា៖ “Mariah បាន​វះ​កាត់​ប្រហែល​ពី​មួយ​ខែ​មុន​នេះ ហើយ​នាង​ទទួល​បាន​លទ្ធផល​ជាទី​គាប់​ចិត្ត​ ជាមួយ​អារម្មណ៍​ល្អ​ជាង​កាល​ពី​មុន​ខ្លាំង”៕

ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់