• 2017-12-04 03:58:29
  • ស្ទីលតារា

មក​ដឹង​តម្លៃ និង​រយៈ​ពេល​ច្នៃម៉ូដ​រ៉ូប​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​របស់ សុគន្ធ និសា (វីដេអូ)

  • 2017-12-04 03:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ តារា​ចម្រៀង សុគន្ធ និសា បាន​ស្លៀក​រ៉ូប​រាត្រី​សមោសរ ដៃ​ខ្លី លម្អដោយប៉ាក់ឌិនភ្លឺផ្លេក មាន​កន្ទុយ​វែង​អន្លាយ ក្នុង​ពិធី​កាត់នំ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់។

បើ​តាម​ការ​បញ្ជាក់​របស់​ហាង​ប្រណិត​នារី កាត់ដេរ រ៉ូប​កូន​ក្រមុំ​ពណ៌​ស​ដ៏​ស្រស់ស្អាត​របស់​តារា​ស្រីរូប​នេះ ប្រើ​រយៈ​ពេល​ច្នៃ​ម៉ូដទាំង​យប់​ទាំង​ថ្ងៃ ដល់​ទៅ​៤៥​ថ្ងៃ ដោយជាងជំនាញដល់ទៅ១៥នាក់។ អ្វី​ដែល​រឹត​តែ​ពិសេស​នោះ គឺ​គ្រប់​ក្បាច់​រចនា​ផ្កាភ្ញី​ធ្វើ​ឡើង​យ៉ាង​សម្រិត​សម្រាំង ដោយ​ដៃ​ទាំង​អស់ មិន​ថា​ការ​ប៉ាក់​ដិន ឬ​ដេរ​ឡើយ។

ចំពោះម៉ូដរូបវិញម្ចាស់ហាងកាត់ដេរប្រាប់ថា ជាម៉ូដរូបបែបស្រទន់ មិនឆើតឆាយ ហើយក៏មិនធម្មតាពេកដែរ រូបនេះមានឈ្មោះថា «ដើម្បីអូន» គឺស័ក្តិសមឥតខ្ចោះនឹងរូបរាង និងអត្តចរិតរបស់តារាស្រី សុគន្ធ និសា ។ ចំពោះតម្លៃវិញ អ្នកស្រីថា ជិតកន្លះម៉ឺនដុល្លារឯណោះ។

ចង់ដឹងថា រូបក្រមុំមួយនេះ ច្នៃពិសេសយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី