ម្តាយ គង់ វង្សយ៉ាទី តាមលាបឡេឲ្យកូនដល់កន្លែងថតហ្មង
គ្រប់សកម្មភាពនៅក្នុងសិល្បៈមិនថាទៅដល់ទីណា គង់ វង្សយ៉ាទី តែងមានអ្នកម្ដាយទៅតាមជានិច្ច មិនតែប៉ុណ្ណោះថែមទាំងជួយរៀបចំសំលៀកបំពាក់ ពិសេសនោះ គឺចាំលាបឡេឲ្យទៀតផង។ នេះបើតាមការលើកឡើងរបស់ យ៉ាទី ថ្ងៃថត MV ឲ្យសាន់ដេ។
នេះជាវីដេអូសកម្មភាព ម្តាយ យ៉ាទី លាបឡេឲ្យនាង៖
https://youtu.be/LpqxryyH_RM
ពិធីការនីក្នុងកម្មវិធីរាត្រីកម្សាន្តបន្តឲ្យដឹងទៀតថា កាលពីមុន មិនត្រឹមតែកម្មវិធីនៅក្នុងរង្វង់សិល្បៈប៉ុណ្ណោះទេ សូម្បីទៅជាមួយមិត្តភក្តិ ក៏មានវត្តមានអ្នកម្ដាយដែរប៉ុន្តែឥឡូវខុសប្លែកគ្នាបន្តិច ដោយសារតែម្ដាយតាមតែក្នុងសិល្បៈប៉ុណ្ណោះ។
“កាលមុនម៉ាក់តែងទៅតាមខ្ញុំគ្រប់ពេលបង មិនថាសិល្បៈ ឬមានកម្មវិធីជាមួយមិត្តភក្តិ ប៉ុន្តែឥឡូវខ្ញុំធំហើយ គាត់ទៅតាមតែកម្មវិធីសិល្បៈប៉ុណ្ណោះ ជប់លៀងជាមួយមិត្តភក្តិអីគាត់លែងទៅតាមហើយ"។
អត្ថបទ៖ ថា ម៉ាលីដា