ពៅ ពេជ្រ រួមគ្នាជាមួយជនជាតិបរទេស ត្រៀមបញ្ចេញបទស្នាដៃនិពន្ធថ្មី
តារាចម្រៀងថ្មីក្នុងផលិតកម្ម Rock ពៅ ពេជ្រ ប្រាប់ថាកំពុងតែត្រៀមបញ្ចេញស្នាដៃនិពន្ធថ្មីដោយខ្លួនឯងផ្ទាល់ឆាប់ៗនេះ ដែលក្នុងនោះលោកនឹងមានច្រៀងរួមគ្នាជាមួយជនជាតិបរទេស ជាច្រើនបទ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនឲ្យកាន់តែប្លែកថែមមួយកម្រិតទៀត។
បន្ថែមលើសនេះ តារាចម្រៀងខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារតែផលិតកម្ម Rock Music Cambodia បែងចែកជាពីរ មានបទចម្រៀងសម្រាប់ជាតិនិងអន្តរជាតិ។ ជាក់ស្តែងសម្រាប់បទជាតិ លោកថាគោលបំណងចង់លើកស្ទួយវិស័យសិល្បៈរបស់ខ្មែរដែលកំពុងតែរីកចម្រើន។ សម្រាប់បទអន្តរជាតិវិញ ធ្វើយ៉ាងណាដើម្បីឲ្យតារាចម្រៀងជាតិ និងអន្តរជាតិបានច្រៀងជាមួយគ្នា ដើម្បីបង្ហាញទៅដល់បរទេស បានឃើញថាកូនខ្មែរមានសមត្ថភាព។
ពៅ ពេជ្រ ប្រាប់ថាមុននេះ បទថ្មីលោកចំណងជើងថា "ស្រលាញ់គេពេលមានអូន" ទើបតែចេញ Teaser ក្នុង page ផ្លូវការ Rock Music Cambodia។ យ៉ាងណាមិញលោកសំណូមពរដល់បងប្អូនខ្មែរទាំងអស់គ្នាជួយគាំទ្របទស្នាដៃនិពន្ធថ្មី លោកផង៕
ពត៌មានលម្អិត ប្រិយមិត្តអាចស្តាប់ការបកស្រាយពីលោក ពៅ ពេជ្រ ខាងក្រោម៖
អត្ថបទ៖ ថា ម៉ាលីដា
រូបថត៖ ផ្តល់ឲ្យដោយ ពៅ ពេជ្រ