- 2017-02-06 04:44:08
- ភាពយន្ត
"ពូជខ្ញុំអ៊ីចឹង" វគ្គ២ យកអ្នកតា ធ្វើផ្ទាំងស៊ីប
- 2017-02-06 04:44:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ពូជខ្ញុំអ៊ីចឹង" វគ្គ២ យកអ្នកតា ធ្វើផ្ទាំងស៊ីប
ចន្លោះមិនឃើញ
ក្នុងសន្និសីទរឿង "ពូជខ្ញុំអ៊ីចឹង" វគ្គ២ ប្រធានគ្រប់គ្រងផលិតកម្ម Rock យឹម សុសត្យា បានឲ្យដឹងថា នេះជាភាពយន្តដែលយកជំនឿលើអ្នកតាជាគោល ដែលរួមមានទាំងចិន និងខ្មែរ។
លោក បន្តទៀតថាភាពខុសប្លែកនៅក្នុងរឿងនេះគឺយកតួអង្គ អ្នកតា ដែលរួមមាន អ្នកតា តូច ធំ អ្នកតាព្រៃភ្នំ អ្នកតាចិន ខ្មែរ រួមគ្នា ផ្ទុយពីវគ្គមុនដែលផ្ដោតទៅលើតែភាពកំប្លុកកំប្លែង។
ម្យ៉ាងរឿងនេះមានចំណុចអប់រំដែលជាទៅអ្នកមើលរំលងនោះគឺវប្បធម៌នៃប្រើប្រាស់ក្រមា សារុង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ រួមជាមួយសាច់រឿង ២គ្រួសារ ដែលមួយរស់នៅវីឡា មួយទៀតរស់នៅផ្ទះស័ង្កសី ដែលគ្រួសារផ្ទះស័ង្កសី រស់នៅមានសុភមង្គលជាងគ្រួសារអ្នកមានវីឡា។ ត្រង់នេះបញ្ជាក់ឲ្យឃើញថាភាពសុខដុរមនាមិនអាស្រ័យទៅលើភាពមានបាននោះទេ។
“ពូជខ្ញុំអីចឹង" វគ្គ២ និពន្ធ និងដឹកនាំសម្ដែងដោយ លោក យឹម សុសត្យា នឹងដាក់សម្ពោធនៅរោងភាពយន្ត លេជេន ស្ទឹងមានជ័យ ល្ងាចនេះ៕